ក្លឹប Man United គ្មានគម្រោងជះលុយធំទិញ De Jong ពី Barca នោះទេ
យោងទៅតាមរបាយការណ៍ បានឲ្យដឹងថា ក្លិប Manchester United គ្មានគម្រោងក្នុងការជះលុយដើម្បីយក Frenkie de Jong ពី Barcelona មករួមក្រុមឡើយ។

ជាការពិតណាស់ De Jong ស្ថិតនៅក្នុងគម្រោងរបស់ លោក Ten Hag ដែលជាអ្នកដឹកនាំក្រុមថ្មី ចាប់តាំងពីលោកត្រូវបានតែងតាំងភ្លាមៗមកម្ល៉េះ។ យ៉ាងណាមិញ De Jong ក៏ត្រូវបានក្លិប Barca តាមចងជើងណាស់ដែរ ក៏ព្រោះតែគេជាកីឡាករសំខាន់ម្នាក់ដែរ នៅតំបន់បម្រើ។
បើយោងទៅតាមសារកាសែត Daily Mail បានចុះផ្សាយឲ្យដឹងថា Man Utd គ្មានគម្រោងចាយលុយធំដើម្បីទិញយក De Jong មករួមក្រុមឡើយ ដោយ Barca ទាមទារតម្លៃខ្លួន ៦៥លានផោន។
Man Utd បោះចោលគម្រោងយក De Jong មករួមក្រុម ក៏ព្រោះតែពួកគេប្រកាន់គោលការណ៍ ការចាយវាយមានដែនកំណត់ បន្ទាប់ពីត្រូវគ្មានឈ្មោះក្នុងក្របខណ្ឌ UCL នៅឆ្នាំក្រោយនេះ៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Related
Football News
Henderson នឹងផ្លាស់ពី Man Utd ទៅ Nottingham Forest ក្នុងលក្ខខ័ណ្ឌខ្ចីជើង
អ្នកចាំទី Dean Henderson នឹងចាកចេញពីក្លឹប Manchester United ទៅកាន់ក្លឹប Nottingham Forest ក្នុងលក្ខខ័ណ្ឌខ្ចីជើង សម្រាប់រដូវកាលឆ្នាំ២០២២/២៣ ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ Sky Sports ។ នៅក្នុងខណៈពេលនេះ ក្លឹប Nottingham Forest និង Man Utd គឺព្រមព្រៀងគ្នាហើយដោយកីឡាករនេះនឹងផ្លាស់ក្នុងលេងក្នុងលក្ខខ័ណ្ឌខ្ចីជើង ដោយមិនមានលក្ខខ័ណ្ឌតម្រូវឲ្យទិញយកនោះទេ។ ការចុះកុងត្រាខាងលើនេះនឹងធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះ។ សូមរំលឹកផងដែរថា Nottingham Forest ជាក្លឹបដែលទើបតែឡើងពី Championship មកកាន់ Premier League វិញនៅក្នុងរដូវកាលឆ្នាំ២០២២/២៣នេះ៕
27 Jun 2022
Football News
ទីបំផុត Arsenal យកបាន Gabriel Jesus ពី Man City ហើយ
Arsenal ត្រូវបានរាយការណ៍ថាបានបញ្ចប់ការចុះកុងត្រាផ្ទេរយក Gabriel Jesus ហើយ បន្ទាប់ពីបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែប្រយុទ្ធរបស់ Manchester City ខាងលើ។ ក្លឹបកាំភ្លើងធំបានយល់ព្រមលើតម្លៃខ្លួនផ្ទេរ៤៥លានផោនជាមួយ City ហើយកិច្ចព្រមព្រៀងពេលនេះសម្រេចបាន១០០%ហើយ។ Jesus ដែលធ្លាប់ធ្វើការជាមួយ Mikel Arteta ពេលដែលលោកជាជំនួយការនៅ City នឹងចុះកុងត្រារយៈពេល៤ឆ្នាំជាមួយ Arsenal។ កិច្ចព្រមព្រៀងនេះនឹងបញ្ចប់ការស្វែងរកខ្សែប្រយុទ្ធសម្រាប់ Arsenal បន្ទាប់ពីការចាកចេញរបស់ Alexandre Lacazette ដែលទៅចូលរួមជាមួយ Lyon។ Arsenal សម្រេចចិត្តមិនទិញខ្សែប្រយុទ្ធកាលពីទីផ្សារដោះដូរកីឡាករខែមករា ត្បិត Pierre-Emerick Aubameyang ទៅចូលរួមជាមួយ Barcelona។ ការលក់ Jesus នៅពេលនេះ ស្របពេលដែល Man City ទើបតែយល់លើកិច្ចព្រមព្រៀងជាមួយខ្សែបម្រើរបស់ Leeds United កីឡាករ Kalvin Phillips ក្នុងតម្លៃខ្លួន៤២លានផោន។ ក្រុមលោក Pep Guardiola បានផ្ទេរយក Erling Haaland ពី Dortmund
27 Jun 2022
Football News
នេះហើយជាថ្លៃពលកម្មដែល Mane ទទួលបាននៅ Bayern Munich
ខ្សែប្រយុទ្ធ Sadio Mane បានក្លាយជាកីឡាករដែលមានថ្លៃពលកម្មខ្ពស់ជាងគេម្នាក់លើលោក បន្ទាប់ពីចាកចេញពី Liverpool ទៅចូលរួមជាមួយ Bayern Munich។ ផ្អែកតាមសារព័ត៌មានរបស់អាល្លឺម៉ង់ Bild បានចុះផ្សាយថា Mane នឹងទទួលបានថ្លៃពលកម្ម១៧លានផោនក្នុងមួយឆ្នាំនៅ Bayern ក្រោយចុះកុងត្រារហូតដល់ឆ្នាំ២០២៥។ ហង្សក្រហមបានយល់ព្រមលក់កីឡាករសញ្ជាតិសេណេហ្គាល់ទៅឲ្យ Bayern ក្នុងតម្លៃខ្លួន២៧,៤លានផោន ហើយអាចឡើងដល់៣៥លានផោនអាស្រ័យលើការបង្ហាញខ្លួន បូករួមសមិទ្ធផលបុគ្គលនិងក្រុម។ Bild បានបញ្ជាក់ថា Mane អាចរកចំណូលបានចន្លោះ៥ទៅ១០លានផោនក្នុងមួយឆ្នាំៗនៅ Liverpool។ ប៉ុន្តែពេលនេះគេអាចរកបានដល់ទៅ១៧លានផោនក្នុងមួយឆ្នាំជាមួយ Bayern។ មានពាក្យលេចឮថា Mane បានទាមទារសុំ Liverpool តំឡើងប្រាក់ពលកម្ម ដើម្បីបន្តនៅ។ ប៉ុន្តែភ្នាក់ងាររបស់កីឡាករវ័យ៣០ឆ្នាំបានច្រានចោលព័ត៌មាននេះ ដោយលើកឡើងថា កីឡាកររបស់ខ្លួនចាកចេញដោយចង់ស្វែងរកបទពិសោធន៍ថ្មី។ រយៈពេល៦រដូវកាលរួមរស់ជាមួយហង្សក្រហម Mane បានជួយក្រុមឈ្នះពានធំៗជាច្រើនដូចជា Premier League, FA Cup, League Cup, Champions League, UEFA Super Cup និង FIFA Club World
27 Jun 2022
Football News
ផ្លូវការ! Arsenal នាំយកបានអ្នកចាំទីមួយរូបពី MLS
ក្លឹប Arsenal បាននាំយកបានអ្នកចាំទី Matt Turner ជាផ្លូវការនៅក្នុងថ្ងៃនេះពីក្លឹប New England Revolution ក្របខ័ណ្ឌ Major League Soccer (MLS) ដែលនៅទឹកដីសហរដ្ឋអាមេរិក។ ខាងក្លឹបកាំភ្លើងធំបានចំណាយជាង ៨.៥លានដុល្លារ ដើម្បីទិញយក អ្នកចាំទីខាងលើដោយចុះកុងត្រាក្នុងរយៈពេលវែង។ ខាងក្លឹបថ្នាក់ដឹកនាំក្លឹប Arsenal សុទ្ធតែពេញចិត្តនឹងការផ្លាស់របស់ Turner មកកាន់ក្លឹបរបស់ខ្លួនដោយថាគេជាអ្នកចាំទីដ៏មានបទពិសោធន៍ម្នាក់នៅ MLS ។ អ្នកចាំទីរូបនេះនឹងពាក់អាវលេខ៣០ នៅពេលផ្លាស់មក Arsenal ដោយមកចូលរួមហ្វឹកហាត់ជាមួយក្រុមនៅពេលឆាប់ៗដើម្បីត្រៀមចាប់ផ្ដើមរដូវកាលថ្មីផងដែរ៕
27 Jun 2022
Football News
Thiago Alcantara បានសរសើរ Henderson គឺជាខ្សែបម្រើល្អបំផុត
Thiago Alcantara លើកឡើងដោយមិនលាក់លាមថា Jordan Henderson គឺជាខ្សែបម្រើល្អបំផុតម្នាក់ ដែលគេធ្លាប់លេងជាមួយ។ ជាការពិតណាស់ Thiago គឺជាកីឡាករដែលមានបទពិសោធន៍ជោគជាំម្នាក់ ហើយគេធ្លាប់បានលេងជាមួយខ្សែបម្រើឆ្នើមៗជាច្រើន ក្នុងនោះមានទាំង Andrea Iniesta និង Xavi Hernandez ជាដើម ប៉ុន្តែរូបគេបានជ្រើសរើសយក Henderson ដែលជាមិត្តរួមក្រុមថ្មីនៅ Liverpool របស់ខ្លួន ថាជាខ្សែបម្រើដ៏ឆ្នើមម្នាក់៕ ដកស្រង់ពាក្យសម្តីដើមពីកាសែត ESPN UK Thiago បាននិយាយយ៉ាងដូច្នេះថា៖ “គាត់ Henderson គឺជាខ្សែបម្រើល្អបំផុតម្នាក់ ដែលខ្ញុំធ្លាប់បានលេងជាមួយនៅក្នុងជីវិតរបស់ខ្ញុំ”៕
26 Jun 2022
Football News
លោក Kevin Campbell ប្រាប់ឲ្យ Liverpool លក់ Joe Gomez ជាបន្ទាន់
លោក Kevin Campbell ឲ្យ Liverpool លក់ខ្សែការពារ Joe Gomez ចេញពីក្លិប ជាបន្ទាន់។ ជាការពិតណាស់ Gomez នៅសល់កុងត្រាជាមួយ Liverpool រហូតដល់២ឆ្នាំទៀតឯណោះ ក៏ប៉ុន្តែដោយសារ Matip និង Konate បង្ហាញទម្រង់លេងបានល្អជាង ទើបធ្វើឲ្យ Gomez មិនមែនជាជម្រើសចម្បង របស់ Liverpool តទៅទៀត។ Gomez បង្ហាញខ្លួនបានតែ ២១ប្រកួតប៉ុណ្ណោះ ក្នុងរដូវកាលនេះ ក៏ព្រោះតែ តួនាទីរបស់គេ ត្រូវមិត្តរួមក្រុមដទៃទៀត ដែលមានទម្រង់លេងល្អជាង រ៉ាប់រង ជំនួសអស់។ លោក Campbell បាននិយាយថា៖ “ខ្ញុំគិតថា គេគួរតែ ដើរចេញ ពេលមានសំណើណាសមស្រប ចូលមក។ បញ្ហាដែលគេគួរចាកចេញនោះ ព្រោះតែ គេលេងបាល់មិនបានគ្រប់គ្រាន់។ប្រសិនបើគេនៅតែជាជម្រើសដំបូងរបស់ក្រុម ខ្ញុំមិនថាទេ តែនេះ គេដូចជា ជម្រើសទីបួន សម្រាប់ក្រុមហើយ គេគួរតែចាកចេញល្អជាង”៕
26 Jun 2022