ក្លឹប​ Manchester United អត់​មាន​គម្រោង​នាំ​ចូល​ កីឡាករ​ថ្មី​ នៅ​រដូវកាល​ទិញ​ដូរ​កីឡាករ​ ក្នុង​រដូវ​រងា​ខែ​មករា​ខាង​មុខ​នេះ​ទេ​។ បើ​យោង​តាម​ការ​ចុះ​លើក​ឡើង​របស់​ លោក​ Ralf Rangnick ។

Ralf Rangnick
Ralf Rangnick

អ្នកចាត់ការ​ Man Utd បណ្ដោះ​អាសន្ន​នេះ​បាន​លើក​ឡើង​ថា​៖” ការ​នាំ​ចូល​កីឡាករ​ថ្មី​ក្នុង​រដូវកាល​ទិញ​ដូរ​កីឡាករ​ រដូវកាល​រងា​នេះ​អាច​មាន​ ប្រសិន​បើ​ចង់​បង្កើន​គុណភាព​ក្រុម​។ ប៉ុន្តែ​មក​ទល់​នឹង​ពេល​នេះ​ យើង​មិន​ទាន់​និយាយ​គ្នា​ពី​រឿង​ហ្នឹង​ទេ​។ អ្វី​ដែល​ខ្ញុំ​ផ្ដោត​សំខាន់​ពេល​នេះ​ គឺ​លើ​កីឡាករ​ ដែល​មាន​ស្រាប់​នេះ​ និយាយ​ទៅ​យើង​មាន​កីឡាករ​គ្រប់​ហើយ​ “។

នៅ​ខណៈ​នេះ​ Man Utd នៅ​ឈរ​នៅ​លើ​លំដាប់​ទី​៦ ក្នុង​ការ​ប្រកួត​ដណ្ដើម​ពាន​ Premier League ដោយ​មាន​ ៣១ពិន្ទុ​ រី​ឯ​ Man City ជា​ក្លឹប​ឈាន​មុខ​គេ​ក្នុង​ប្រកួត​នេះ​មាន​ ៥០ពិន្ទុ​៕