ក្លឹប​ Arsenal និង​ក្លឹប​ Everton ត្រូវ​បាន​សារព័ត៌មាន​ Sky Sports ចុះ​ផ្សាយ​កាល​ពីពេលថ្មីៗ​នេះ​ថា​ កំពុង​ដេញ​ជើង​គ្នាចង់បានខ្សែ​បម្រើ​ Philippe Coutinho ពី​ក្លឹប​ Barcelona សម្រាប់​រដូវកាល​ក្ដៅ​ខាង​មុខ​។

Philippe Coutinho
Philippe Coutinho

បើ​តាម​តម្លៃ​ទី​ផ្សារ​បច្ចុប្បន្ន​ Coutinho មាន​តម្លៃ​ខ្លួន​ជាង​ ៤៨លាន​ដុល្លារ​។ ដូច្នេះ​បើ​ក្លឹប​ទាំង​ពីរ​នេះ​នៅ​តែ​បន្ត​ចង់​បាន​ ក្លឹប​ទាំង​នេះ​អាច​នឹង​ត្រូវ​ដេញ​​ថ្លៃ​គ្នា​ចាប់​ពី​តម្លៃ​ខ្លួន​ ដែល​កីឡាករ​នេះ​កំពុង​តែ​មាន​ឡើង​ទៅ​។

យ៉ាង​ណា​ក្ដី​នេះ​មិនមែន​ជា​លើក​ទីមួយ​ទេ​ដែល​ Arsenal និង Everton ចង់​បាន​ Coutinho តែ​ត្រូវ​បាន​បដិសេធ​ សម្រាប់​លើក​នេះ​វិញ​ កីឡាករ​នេះ​មិន​ទាន់​ឆ្លើយ​តប​ជា​ផ្លូវការ​យ៉ាង​ណា​នោះ​ទេ​ ទាក់​ទង​នឹង​ការ​ចង់​បាន​របស់​ក្លឹប​ទាំង​នេះ​។

គួរ​បញ្ជាក់​ផងដែរ​ថា​ Coutinho បាន​មក​លេង​ឲ្យ​ Barcelona នៅ​ឆ្នាំ​២០១៨​ និង​ចប់​កុងត្រា​ទៅ​វិញ​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​ ដោយ​ធ្លាប់​ចូល​លេង​បាន​៩០ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ១១គ្រាប់​៕