យោងតាមអ្នកកាសែត Pedro Morata បានបង្ហើបឲ្យដឹងថា ក្លិប Paris Saint-Germain មិនត្រឹមតែចង់លក់ ខ្សែប្រយុទ្ធ Neymar Jr. ប៉ុណ្ណោះទេតែក៏ត្រៀមចែកផ្លូវគ្នាជាមួយ Lionel Messi ផងដែរ។

Neymar Jr នឹង Lionel Messi
Neymar Jr នឹង Lionel Messi

ថ្មីៗនេះលេចឮថា Neymar អាចនឹងចាកចេញពីក្លិបដោយ PSG នឹងលក់គេបើសិនក្លិបផ្សេងអាចឲ្យតម្លៃផ្ទេរមួយដ៏សមរម្យ ប៉ុន្តែ លោក Luis Campos ដែលជាប្រធានដឹកនាំផ្នែកកីឡាថ្មីរបស់ក្លិប ក៏មានបំណងចង់លក់ Messi ដែលទើបតែផ្ទេរមកទីនេះបាន១ឆ្នាំ។

Messi នៅសល់កុងត្រាស្នាក់នៅទឹកដី Parc des Princes ចំនួន១ឆ្នាំទៀតហើយនៅរដូវកាលមុន រូបគេបានទទួលបានការរិះគន់យ៉ាងក្រាស់ក្រែលដោយសារខ្សត់គ្រាប់បាល់ដោយរកបានតែ១១គ្រាប់ប៉ុណ្ណោះ។

យ៉ាងណាមិញ អ្នកកាសែត Morata ថាឧបសគ្គដ៏ធំបំផុតសម្រាប់ PSG ក្នុងការលក់ Messi គឺគេមានប្រាក់ឈ្នួលខ្ពស់ពេកដែលក្លិបផ្សេងៗពិបាកនឹងផ្ដល់ឲ្យព្រោះក្លិបបានចាយប្រាក់ឲ្យម្ចាស់ពាន Ballon d’Or ៧សម័យនេះដល់ទៅ ៣.៣៧៥លានអឺរ៉ូ(ស្មើនឹងប្រមាណ ៣.៥១៩ លានដុល្លារ)ក្នុងមួយខែឯណោះ៕