ស៊ូ យ៉ាទី
ស៊ូ យ៉ាទី

អ្នកចាំទីដៃទីមួយរបស់ក្លឹប បឹងកេត និង ជម្រើសជាតិកម្ពុជា ស៊ូ យ៉ាទី បានឈានទៅដល់ការចែកផ្លូវគ្នាជាមួយក្លឹបម្ចាស់ជើងឯកលីគកំពូលកម្ពុជា ៣ រដូវកាល ហើយ ។

ស៊ូ យ៉ាទីបានរួមចំណែកជួយក្លឹប បឹងកេត អែបស៊ី លើកពានរង្វាន់លីគកំពូលកម្ពុជា ២ រដូវកាលជាប់គ្នា និង​ ជើងឯករងពានរង្វាន់ Toyota Mekong Club Championship រដូវកាល ២០១៥ និង ឈានដល់វគ្គចែកពូលនៃពានរង្វាន់ AFC Cup ថែមទៀតផង ។

បឹងកេត បានបង្ហោះសារជូនពរ យ៉ាទី នៅលើទំព័រ ហ្វេសប៊ុក ផ្លូវការរបស់ក្លឹបដោយនិយាយថា៖ “គ្រប់ៗគ្នានៅបឹងកេតសូមជូនពរ យ៉ាទី ឲ្យទទួលបានជោគជ័យក្នុងអាជីព នាពេលខាងមុខ ។ យើងសោកស្ដាយ​ដែល​ក្លិប​និង​យ៉ាទី ពុំ​អាច​​ឯកភាពគ្នារហូតឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ក្នុងការបន្ដកិច្ចសន្យាថ្មី ដូច្នេះយើងទាំងអស់គ្នាអរគុណដល់ យ៉ាទី សម្រាប់​ការ​រួម​ចំណែក និងការ​ខិត​ខំ​ប្រឹង​ប្រែង​កន្លង​មក​ជាមួយពួកយើង “។

គ្រប់ៗគ្នានៅបឹងកេតសូមជូនពរ យ៉ាទី ឲ្យទទួលបានជោគជ័យក្នុងអាជីព នាពេលខាងមុខ។ យើងសោកស្ដាយ​ដែល​ក្លិប​និង​យ៉ាទី…

Posted by Boeung Ket Football Club on Sunday, 24 June 2018

សូមរំឭកថា អ្នកចាំទីដៃទី១នៃក្រុមជម្រើសជាតិកម្ពុជារូបនេះបានចូលរួមបឹងកេត ពីភ្នំពេញក្រោន ក្នុងឆ្នាំ២០១៥ ហើយបានរួមចំណែកជួយក្លិបឈ្នះជើងឯកមិត្តហ្វូនខេមបូឌានលីគរដូវកាល២០១៦ននិង២០១៧។

ខណះអ្នកចាំដៃស្អិត ស៊ូ យ៉ាទី និងចូលរួមជាមួយក្លឹបថ្មីរបស់ខ្លួនគឺក្លឹប ណាហ្គាវ៉ើល ៕