ក្លឹប Al Ain ឡើងវគ្គផ្ដាច់ព្រ័ត្រ Club World Cup ក្រោយយកឈ្នះ River Plate
ក្លឹប Al Ain ឡើងវគ្គផ្ដាច់ព្រ័ត្រ Club World Cup ក្រោយយកឈ្នះ River Plate

ក្លឹប Al Ain FC របស់ប្រទេសអេមីរ៉េតអារ៉ាប់រួម បានទម្លាក់ជើងឯកទ្វីបអាមេរិកខាងត្បូង River Plate ដោយបាល់ប៉េណាល់ទីកាត់សេចក្ដីក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FIFA Club World Cup កាលពីយប់មិញ។ ហើយ​ក្លាយ​ជា​ក្លឹប​អារ៉ាប់រួម​ដំបូង​គេ​ដែល​ឡើងទៅវគ្គផ្ដាច់ព្រ័ត្រពាន​នេះ​ និងកំពុងរង់ចាំអ្នកឈ្នះរវាង Real Madrid និង Kashima Antlers យប់នេះ។

ក្រុមទាំងពីរលេងក្នុងលទ្ធផល 2ទល់នឹង2 តាំងពីតង់ទីមួយរហូតដល់ចប់ការប្រកួតនឹងម៉ោងបន្ថែម។ ទើបសម្រចចិត្តកាត់ក្ដីអោយបាល់ប៉េណាល់ទីដោយក្រុម Al Ain FC យកឈ្នះ River Plate ក្នុងលទ្ធផល 5ទល់នឹង4 ទើបដឹកឈ្នះចាញ់។

Al Ain ពេលនេះកំពុងរង់ចាំអ្នកឈ្នះរវាងជើងឯកទ្វីបអាស៊ី Kashima Antlers និងជើងឯកទ្វីបអឺរ៉ុប Real Madrid ដែលនឹងប្រកួតគ្នានៅម៉ោង 11៖30 យប់ថ្ងៃនេះ។ វគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី22ខែធ្នូ៕