photo of Steven Nzonzi
Steven Nzonzi of Sevilla

យោងតាមរបាយការណ៍បរទេសបាននិយាយថា Arsenal មើលទៅបានចាប់អារម្មណ៏លើខ្សែបម្រើកណ្ដាលរបស់ក្រុម Sevilla លោក Steven N’Zonzi ។

កីឡាករ Steven N’Zonzi អាចត្រលប់មកអង់គ្លេសវិញ ខណៈដែលក្រុម Arsenal បានយល់ព្រមចុះហត្ថលេខាលើខ្សែបំរើរូបនេះ ។

របាយការណ៏នេះត្រូវបានរាយការណ៍ដោយសារពត៏មាន El Gol Digital របស់អេស្ប៉ាញកាលពីថ្ងៃអង្គារ ។ ក្រុមកាំភ្លើងធំ Arsenal ត្រូវបានគេអះអាងថា បានចំណាយប្រាក់ប្រមាណ 40 លានអឺរ៉ូសម្រាប់កីឡាករវ័យ 28 ឆ្នាំរូបនេះដែលនឹងចូលរួមរដូវរងានេះ ។

N’Zonzi លេងនៅ Blackburn Rovers និង Stoke City ហើយត្រូវបានគេជឿជាក់ថាគាត់មិនពេញចិត្តនឹងក្រុម Sevilla បន្ទាប់ពីមានការចោទប្រកាន់ពីសំណាក់អ្នកគ្រប់គ្រង ។