photo of Laurent Koscielny
កីឡាករ Laurent Koscielny

ក្លឹប Arsenal ​បាន​បញ្ជាក់​ជា​ផ្លូវការ​ហើយ​ជុំវិញ​ការ​ចែក​ផ្លូវ​ជាមួយ​កីឡាករ Laurent Koscielny ​ដែល​សម្រេច​ទៅ​ចូលរួម​នៅ​ទ្រនំ​ថ្មី Bordeaux ​ជាមួយ​តម្លៃ​ខ្លួន​ប្រមាណ ៤,៦ លាន​ផោន។

photo of Laurent Koscielny
Laurent Koscielny

កីឡាករ​រូប​នេះ​បាន​ចាកចេញ​ពី Lorient មក​ចូលរួម​នៅ​កីឡដ្ឋាន Emirate ​នៅ​ឆ្នាំ ២០១០ ដោយ​បង្ហាញ​ខ្លួន​សរុប​បាន ៣៥៣ ប្រកួត​ហើយ ជាមួយ​ការ​ឈ្នះ​ពាន​រង្វាន់ FA Cup ៣ លើក​នៅ​ឆ្នាំ ២០១៤/១៥ និង ២០១៧។

photo of Laurent Koscielny
Laurent Koscielny

តាម​រយៈ​សារ​ផ្លូវការ​របស់​ក្លឹប​បាន​សរសេរ​ថា៖ “យើង​ពិត​ជា​អរគុណ​ដល់ Laurent សម្រាប់​ការ​លះបង់​ដើម្បី​ក្លឹប និង​ជូនពរ​ឲ្យ​គាត់​ជោគជ័យ​នៅ​ថ្ងៃ​ខាង​មុខ​បន្ត​ទៀត”។ ប្រភព៖ AF