photo of Edinson Cavani
កីឡាករ​ឆ្នើម Edinson Cavani

យោងតាមរបាយការណ៍ព័ត៌មានមួយនៅប្រទេសបារាំងបានឲ្យដឹងថាក្រុម Atletico Madrid បានចូលរួមក្នុងការប្រណាំងប្រជែង ដើម្បីចុះហត្ថលេខាលើតារាឆ្នើម Edinson Cavani របស់ក្រុម Paris Saint-Germain ។

photo of Edinson Cavani

យ៉ាងណាមិញនេះបើយោងតាមរបាយការណ៍ពី Calciomercato ដែលដកស្រង់ចេញពី L’Equipe បានបង្ហាញឲ្យដឹងថាក្រុម At Madrid ចាប់អារម្មណ៍ជាមួយខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយរូបនេះ ដែលរូបគេក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លិបបិសាចក្រហម Manchester United និងក្លឹបអ៊ីតាលី Inter, Napoli និង Juventus ផងដែរ ។

photo of Kylian Mbappe

គួរបញ្ជាក់ថាកុងត្រារបស់ Cavani នៅក្រុម PSG នឹងផុតកំណត់នៅរដូវក្តៅខាងមុខនេះ ហើយខ្សែប្រយុទ្ធ ដែលអាចរកបាន ១៩៥ គ្រាប់ ក្នុងកំឡុងរយ:ពេល ៧ រដូវកាលរបស់គេ អាចធ្វើការផ្ទេរដោយឥតគិតថ្លៃមួយ រដូវកាលក្រោយនេះ ៕