photo of Mesut Ozil
Mesut Ozil of Arsenal

ក្លឹប Barcelona ត្រូវបានគេរាយការណ៍ថាកំពុងមានបំណងចង់ចុះហត្ថលេខាលើខ្សែបម្រើកណ្តាលរបស់ Arsenal គឺ Mesut Ozil នៅរដូវរងានេះ។

យោងតាមកាសែតរបស់ អេស្ប៉ាញ Mundo Deportivo បាន​អោយដឹងថា កីឡាករសញ្ចាតិ អាល្លឺម៉ង់រូបនេះ (Mesut Ozil) អាចនឹងចាកចេញនៅខែមករាខណៈដែលកិច្ចសន្យារបស់គាត់ ផុតកំណត់នៅចុងបញ្ចប់នៃរដូវក្តៅនេះ ហើយគាត់មិនបានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីនោះទេ ។

នោះហើយជាមូលហេតុដែលក្លឹប Barcelona ត្រូវបានគេគិតថាគិតថា ការផ្តល់ប្រាក់ 20 លានអឺរ៉ូសម្រាប់កីឡាករវ័យ 29 ឆ្នាំនេះគឺគ្រប់គ្រាន់ដើម្បីទទួលបាន Ozil ទៅទឹកដី Camp Nou ។

គោលដៅកំពូលនិងតារាបាល់ទាត់របស់ក្លឹបហង្សក្រហមលោក Philippe Coutinho នៅតែហាក់បីដូចជាមិនអាចទៅរួចទេ ដើម្បីទទួលបានដូច្នេះក្លឹបបាល់ទាត់ Barcelona កំពុងសម្លឹងរកមើលជម្រើសផ្សេងៗជាច្រើនទៀត ។