យោងតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន El Nacional គឺក្លិបអ្នកមានបុណ្យ Barcelona ចាប់អារម្មណ៍ចង់ទិញយក ខ្សែការពារ Alex Telles ពីក្លិប Manchester United ដោយក្លិបចង់យកគេមកជំនួស Jordi Alba ។

Alex Telles
Alex Telles

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះធ្លាប់លេចឮពាក្យចចាមអារ៉ាមថានឹងចាកចេញពីក្លិបតាំងពីរដូវកាលមុនដោយសារពុំមាននាទីចូលលេងច្រើន ប៉ុន្តែក្រោយការមកដល់របស់លោក Ralf Rangnick គឺលោកគ្រូបានដាក់ឲ្យគេជាប់ជម្រើស ១១នាក់ដំបូងជំនួសកន្លែងខ្សែការពារ Luke Shaw ។

ខណៈនោះដែរ Barcelona ក៏ត្រូវការខ្សែការពារមកពង្រឹងក្រុមបន្ថែម ស្របពេលលេចឮថា Jordi Alba នឹងត្រូវក្លិបដោះលែងឲ្យចាកចេញព្រោះមានអាយុរាងជ្រេហើយឯ Gerard Pique ក៏ត្រៀមនឹងចូលនិវត្តន៍ដូចគ្នាទើបភាគីលោក Xavi ចាប់អារម្មណ៍​​​ចង់បាន​ Telles ។

Telles ផ្ទេរពីក្លិប Porto មកកាន់ក្លិប Manchester United កាលពីឆ្នាំ២០២០ និងបានបង្ហាញខ្លួនចំនួន៨ប្រកួតនៅរដូវកាលនេះគឺ ក្នុងនោះមានការប្រកួត Premier League ចំនួន ៦ប្រកួត៕