ក្លឹប Barcelona ចង់សារ៉េកីឡាករ៧នាក់ចេញទៀត
អ្នកចាត់របស់ Barcelona លោក Xavi មានគ្រោងចង់បញ្ចេញកីឡាករចំនួន៧នាក់ទៀតបន្ថែមទៀតអំឡុងទីផ្សារដោះដូរកីឡាករក្នុងរដូវក្ដៅនេះ។

Xavi កំពុងអន្ទះសាចង់ពង្រឹងក្រុមសម្រាប់យុទ្ធនាការរដូវកាល២០២២-២៣ ដើម្បីប្រជែងជាមួយ Real Madrid សម្រាប់ពាន La Liga ក៏ដូចជា Champions League។ Xavi ទទួលស្គាល់ការលក់កីឡាករមួយចំនួនចេញគឺជារឿងសំខាន់ក្នុងការនាំកីឡាករថ្មីចូល។
ក្នុងរដូវក្ដៅនេះ Xavi បានបញ្ចេញកីឡាករជាច្រើនចេញ និងសម្លឹងការផ្លាស់ប្ដូរក្រុម Barcelona សម្រាប់រដូវកាលខាងមុខ។ ខ្សែបម្រើ Philippe Coutinho បានផ្លាស់ជាផ្លូវការកាន់ Aston Villa ក្នុងតម្លៃខ្លួន១៧លានផោន ខណៈខ្សែការពារ Clement Lenglet ចូលរួមជាមួយ Spurs ក្រោមលក្ខខណ្ឌខ្ចីជើង។ Barca ក៏បានចែកផ្លូវជាមួយខ្សែការពារស្ដាំ Dani Alves បន្ទាប់ពីគេបានមកដល់ Nou Camp កាលពីខែធ្នូ។
ផ្អែកតាមសារព័ត៌មាន The Sun លោក Xavi ពេលនេះកំពុងសម្លឹងបញ្ចេញកីឡាករ៧រូបផ្សេងទៀត អំឡុងពេលទីផ្សារដោះដូរកីឡាករក្នុងរដូវក្ដៅនេះ។ ក្នុងចំណោមកីឡាករទាំងនោះគេជឿជាក់មានឈ្មោះកីឡាករ Neto, Samuel Umtit, Braithwaite និង Memphis Depay៕