យោងតាមសារព័ត៌មាន Mundo Deportivo របស់អេស្ប៉ាញ បានឱ្យដឹងថាប្រធានក្លឹប Barcelona កំពុងស្ថិតនៅលើកិច្ចព្រមព្រៀងមួយ ដើម្បីចុះហត្ថលេខាលើខ្សែបម្រើសញ្ចាតិប្រេស៊ីល Arthur Melo មកពីក្លឹប Gremio នៃប្រទេសប្រេស៊ីល ។ ក្លឹបទាំងពីរនឹងជួបគ្នាដើម្បីពិភាក្សានិងបញ្ចប់លើកិច្ចព្រមព្រៀងមួយនេះ មុនថ្ងៃទី 31 ខែមករានេះ ។

photo of Arthur Melo
Arthur Melo of Grêmio

ប្រធានក្លឹប Barcelona សង្ឃឹមថាពួកគេអាចចុះហត្ថលេខាលើកីឡាករវ័យ 21 ឆ្នាំរូបនេះ ក្នុងតម្លៃ 25 លានអឺរ៉ូប៉ុណ្នោះ ប៉ុន្តែមានមនុស្សជាច្រើនជឿជាក់ថាប្រធានក្លឹប Gremio នឹងទាមទារប្រាក់បន្ថែមទៀត។

ប្រសិនបើកិច្ចព្រមព្រៀងមួយនេះត្រូវបានព្រមព្រៀងគ្នា យើងអាចមើលឃើញថាកីឡាករ Arthur Melo និងចំណាយពេលវេលានៅសល់នៃរដូវកាលជាមួយក្លឹបបច្ចុប្បន្នរបស់គាត់ ក្នុងគោលបំណងដើម្បីជួយក្លឹបក្នុងការរក្សាពានរង្វាន់ Copa Libertadores ជាមួយពួកគេ ។

ប្រភពដដែលបានអោយដឹងថា ក្រុមរបស់លោក Ernesto Valverde បានផ្តួលក្រុម Manchester United, Paris Saint-Germain និង Chelsea ក្នុងការចុះហត្ថលេខាជាមួយនឹងកីឡាករវ័យក្មេងរូបនេះផងដែរ ។

ប្រភពពី៖ soccerladuma