photo of Yerry Mina
Yerry Mina of Sociedade Esportiva Palmeiras

វាត្រូវបានគេជឿជាក់ថាក្លឹបយក្សអេស្ប៉ាញ FC Barcelona បានឈានទៅដល់កិច្ចព្រមព្រៀងជាមួយ កីឡាករម្នាក់ដែលពួកគេបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងរដូវកាលថ្មីៗនេះ។

យោងតាមសា​រព័ត៌មាន ​​Diario AS ក្លឹប Blaugrana គឺជិតនឹងបញ្ចប់ការចុះហត្ថលេខាលើខ្សែការពារកូឡុំប៊ីលោក Yerry Mina ។

ខ្សែការពារវ័យ 23 ឆ្នាំរូបនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹបនៅក្នុងការផ្លាស់ប្តូរពីមុនៗ ហើយបច្ចុប្បន្នពួកគេនឹងចុះកុងត្រាជាមួយគាត់ក្នុងតំលៃប្រហែល 9 លានអ៊ឺរ៉ូ ។

Yerry Mina ត្រូវបានជឿជាក់ថា ខ្សែការពាររូបនេះអាចចូលរួមជាមួយក្លឹប Barcelona នៅខែមករាខាងមុខនេះ ក្នុងអំឡុងពេលដែលពួកគេបាត់បង់ខ្សែការពារសញ្ចាតិ អាហ្សង់ទីនលោក Javier Mascherano ផងដែរ ។

Barca ត្រូវបានគេរាយការណ៍ថាបានផ្តល់ឱ្យអនុប្រធានក្រុម Pep Segura និង Robert Fernandez ដើម្បីចរចារលក្ខខណ្ឌជាមួយខ្សែការពារសញ្ចាតិ កូឡុំប៊ី រូបនេះ ។

Yerry Mina បានលេង 22 ប្រកួតសម្រាប់ក្លឹបរបស់គាត់ ហើយរហូតមកដល់ពេលរដូវកាលនេះ ខ្សែការពាររូបនេះបានស៊ុតបញ្ចូលទីបាន 5 គ្រាប់ផងដែរ ។

ប្រភពពី៖ soccerladuma