ក្លឹប Barcelona ទិញបានខ្សែប្រយុទ្ធ Martin Braithwaite ពីក្លឹប Leganes ហេីយ!
22 Feb 2020 - 10:38:21 SHARE
ក្លឹប Barcelona បានចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Martin Braithwaite ពីក្លឹប Leganes ក្នុងតម្លៃ១៨លានយូរ៉ូជាមួយនិងការចុះកុងត្រាបូករួមរយៈពេលនៅសល់នៃរដូវកាលនេះមានសុពលភាពរហូតដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២៤ ព្រមជាមួយនឹងតម្លៃទិញផ្តាច់កុងត្រាមានរហូតដល់ទៅ ៣០០ លានអឺរ៉ូ។

អតីតខ្សែប្រយុទ្ធក្លឹប Middlebrough វ័យ២៨ឆ្នាំរូបនេះជាកីឡាករមានបទពិសោធន៍នៅ World Cup និងលីគកំពូល អេស្បាញ La Liga មានដើមកំណើតនៅទីក្រុងកំពង់ផែ Esbjerg ប្រទេសដាណឺម៉ាកបាន ការចាប់អារម្មណ៍យ៉ាង ខ្លាំងក្រោយចំណាយពេលមួយឆ្នាំប៉ុណ្ណោះនៅក្លឹប Leganés។

Barcelona បានសម្រេចគោលដៅផ្ទេរកីឡាកររូបនេះទោះបីជាទីផ្សារបានបិទ ក្រោយទទួលសិទ្ធិពិសេសសម្រាប់ច្បាប់ La LIga ពេលដែលខ្សែប្រយុទ្ធ Ousmane Dembele រងរបួសនិងត្រូវសម្រាករហូតដល់ទៅ៦ខែ។

សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព