ក្លឹប Barcelona នឹង​ទទួល​បាន​ប្រាក់​​​២,៦​លាន​អឺរ៉ូ​​ពី​សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប UEFA ដែល​ជា​សំណង​​ដែល​កីឡាករ​របស់​ក្លឹប​ទៅ​លេង​នៅ Euro ២០២០។

​Pedri,Jordi Alba,Sergio នឹង Busquets​
​Pedri,Jordi Alba,Sergio នឹង Busquets​

​​គិត​ត្រឹម​ពេល​នេះ​គ្មាន​កីឡាករ​របស់ Barcelona ណា​ម្នាក់​​​មាន​ឱកាស​ឡើង​ទៅ​លេង​នៅ​ផ្ដាច់ព្រ័ត្រ Euro ឡើយ។ ដូច​បាន​ដឹង​​ស្រាប់​ហើយ Sergio Busquets, Jordi Alba, Eric Garcia,​Pedri និង Martin Braithwaite បាន​​ធ្លាក់​ត្រឹម​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​អស់​ហើយ។

កីឡាករ​មួយ​ចំនួន​ផ្សេង​ទៀត​របស់​ក្លឹប​​ដូច​ជា Antoine Griezmann, Ousmane Dembele និង Clement Lenglet របស់​ជម្រើសជាតិ​បារាំង​បាន​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ។ Frenkie de Jong និង Memphis Depay របស់​ហូឡង់​ក៏​ធ្លាក់​ត្រឹម​វគ្គ​នេះ​ដូច​គ្នា។

តាម​រយៈ​កិច្ចព្រមព្រៀង​​រវាង​សមាគម​ក្លឹប​បាល់ទាត់​អឺរ៉ុប​ (ECA) និង UEFA បាន​និយាយ​គ្នា​ថា ក្លឹប​នីមួយ​ៗ​នឹង​ទទួល​បាន​ប្រាក់​៩ ០០០​អឺរ៉ូ​ក្នុង​មួយ​ថ្ងៃ​​សម្រាប់​កីឡាករ​ម្នាក់​ៗ​ដែល​​ទៅ​លេង​តំណាង​ឲ្យ​ជាតិ​របស់​ពួក​គេ​នៅ Euro។

យ៉ាងណាក្ដី ចំនួន​ទឹក​ប្រាក់​៩ ០០០​អឺរ៉ូ​​នេះ​ផ្ដល់​ជូន​សម្រាប់​កីឡាករ​ណា​ដែល​​ចូលរួម​ជា​សមាជិក​ក្លឹបចាប់​តាំង​ពី​ខែ កក្កដា ឆ្នាំ ២០១៩​ប៉ុណ្ណោះ។ ដូច​ជាក់​ស្ដែង Braithwaite ដែល​​មក​ក្រោយ​ៗ UEFA​ ផ្ដល់​ជូន​ត្រឹម​៧ ៥០០​អឺរ៉ូ​ Pedri បាន​៦ ០០០​អឺរ៉ូ និង Dapay & Eric Garcia បាន​៣ ០០០​អឺរ៉ូ​ក្នុង​មួយ​ថ្ងៃ​៕