តារាបាល់ទាត់សញ្ចាតិ ប្រេស៊ីលកីឡាករ Philippe Coutinho រូបនេះ ចង់ឱ្យមានការផ្លាស់ប្តូរដ៏ធំមួយសម្រាប់គាត់ កាលពីរដូវក្តៅមុន ប៉ុន្តែប្រធានក្លឹប Liverpool មិនចង់អោយកីឡាករសំខាន់របស់ពួកគេចាកចេញទេ ។ ពាក្យចចាមអារ៉ាមបាននិយាយថា ក្រុម Barcelona នឹងត្រលប់មកវិញនៅរដូវរងានេះ ។

photo of Philippe Coutinho
Philippe Coutinho of Liverpool

លោក Guillem Balague ប្រធានក្លឹប Barcelona បានប្រាប់ទូរទស្សន៍ Sky Sports ថាក្រុម Barcelona មិនមានភាពវិជ្ជមានអំពីការផ្លាស់ប្ដូរសម្រាប់គាត់ ដូចកាលពីមុននោះទេ ។

គាត់បានបន្តទៀតថា “Liverpool មិនចង់លក់ Coutinho នោះទេ ហើយនោះជាកន្លែងដែលពួកគេឈរនៅពេលនេះ ហើយ Barcelona មិនមានសមត្ថភាពដែលធ្វើឱ្យ Coutinho មកលេងជាមួយពួកគេបានទេ ” ។

ជាការពិតណាស់ ពួកគេនឹងព្យាយាម ឱ្យដូចរដូវកាលមុន ប៉ុន្តែសូម្បីតែ Coutinho ក៏កំពុងគិតថា វាប្រហែលជាមិនកើតឡើងទេ ព្រោះក្រុមហង្សក្រហម Liverpool និយាយដូចគ្នា នឹងអ្វីដែលពួកគេបាននិយាយកាលពីរដូវក្តៅថា “យើងមិនចាប់អារម្មណ៍ក្នុងការលក់កីឡាករសំខាន់របស់យើងទេ” ។