គ្រូបង្វឹករបស់ក្លឹប Boca Juniors លោក Guillermo Barros Schelotto បានលាលែងពីដំណែងក្រោយពីក្លឹបមិនបន្តកុងត្រាថ្មីដល់រូបលោក បន្តាប់ពីដឹកនាំក្លឹបចាញ់ក្រុម River Plate ក្នុងវគ្គផ្តាច់ព្រ័ត្រ Copa Libertadores កាលពីថ្ងៃអាទិត្យ។

ក្លឹប Boca Juniors មិនបន្តកុងត្រាថ្មីដល់គ្រូបង្វឹកគេ ក្រោយបរាជ័យក្នុងវគ្គផ្តាច់ព្រ័ត្រ Copa Libertadores
ក្លឹប Boca Juniors មិនបន្តកុងត្រាថ្មីដល់គ្រូបង្វឹកគេ ក្រោយបរាជ័យក្នុងវគ្គផ្តាច់ព្រ័ត្រ Copa Libertadores

លោកបានដឹកនាំក្រុម Boca Juniors ចាញ់ក្រុម River Plate ក្នុងលទ្ធផល 3-1 ក្នុងម៉ោងបន្ថែមកាលពីថ្ងៃអាទិត្យក្នុងទីក្រុង Madrid ដោយសរុបទាំងពីរជើង 5-3។ នេះគឺជាប្រកួតដំបូងហើយរបស់ក្រុមដែរមានមូលដ្ធានអាហ្សង់ទីនដូចគ្នានេះប៉ះគ្នាក្នុងពាន Copa Libertadores នេះ។

ប្រធានក្លឹប Boca Juniors លោក Daniel Angelici បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីម្សិលមិញថា៖ «អ្វីដែលល្អបំផុតសម្រាប់ Boca គឺចាប់ផ្តើមឆ្នាំថ្មីដែលធ្វើការផ្លាស់ប្តូរ ស្វែងរកបុគ្គលិកគ្រូបង្វឹកថ្មីហើយចាប់ផ្តើមពីគ្រប់ទិសទី»

កិច្ចសន្យារបស់លោក Guillermo Barros Schelotto នឹងត្រូវផុតកំណត់នៅថ្ងៃទី 31 ខែធ្នូនេះហើយ។ លោកបាននិយាយថា៖ «ទោះបីជាមិនបានឈ្នះពានរង្វាន់ Copa Libertadores ជាមួយ Boca Juniors ក៏ដោយ។ ខ្ញុំបានចាកចេញពីក្លឹបនេះដោយសន្តិភាពព្រោះថាខ្ញុំបានបញ្ចេញសម្មតភាពអស់ហើយសម្រាប់ពួកគេ»