ប្រភពព័ត៌មាន ED.nl បានរាយការណ៍ថាក្លឹបអាឡឺម៉ង់ Borussia Dortmund  បានយល់ព្រមផ្ទេរកីឡាករជម្រើសជាតិហូឡង់អាយុ ២២ ឆ្នាំក្នុងតម្លៃប្រហែល ៣០ លានផោន។

Donyell Malen
Donyell Malen

តាមប្រភពព័ត៌មានបានឲ្យដឹង ថាភាគីទាំងពីរមិនទាន់ឯកភាពគ្នាលើប្រាក់រង្វាន់នៅឡើយទេ។ ជាមួយគ្នានោះក្រុម Ajax និង Arsenal នឹងទទួលបាន ១,៥% និង ១% នៃថ្លៃផ្ទេររបស់ Malen រៀងៗខ្លួន។ ព្រោះតែខ្សែប្រយុទ្ធវ័យក្មេងរូបនេះធ្លាប់បានលេងនៅក្នុងក្លឹបមានមូលដ្ធានក្នុងទីក្រុង Amsterdam និង London នៅដើមអាជីពរបស់គេ។

ខ្សែប្រយុទ្ធ Donyell Malen នឹងចុះកុងត្រាជាមួយក្លឹប Dortmund រយះពេល ៥ឆ្នាំ។ ហើយរូបគេនឹងមកសម្រាកព្យាបាលរបួសរបស់គេនូវនឹងក្លឹបអាឡឺម៉ងមួយនេះនៅដើមចុងសប្តាហ៍ក្រោយ។

បញ្ជាក់ខ្សែប្រយុទ្ធរូបនេះរកបាន ១៩ គ្រាប់ក្នុង ៣២ ប្រកួតលីក Eredivisie របស់ហូឡង់កាលពីរដូវកាលមុនដោយរកបានគ្រាប់បាល់ច្រើនជាងគេទី ២ នៅលីគ។