photo of Oscar Garcia
លោក Oscar Garcia

ក្លឹបបាល់ទាត់អេស្ប៉ាញ Celta Vigo បានតែងតាំងលោក Oscar Garcia គ្រូបង្វឹកបណ្តោះអាសន្ន រហូតបិទរដូវកាលលីគ LaLiga 2019-2020 ក្រោយក្លឹបនេះបានបណ្តេញលោក Fran Escriba ចេញពីតំណែង កាលពីពេលកន្លងទៅក្រោយដឹកនាំធ្លាក់ចូលតំបន់កាត់ចោលមានត្រឹម ៩ពិន្ទុ។ នេះបើតាម sport English បានចេញផ្សាយ។

photo of Fran Escriba
លោក Fran Escriba

លោក Oscar Garcia វ័យ៤៦ ឆ្នាំដែលជាអតីតសមាជិកក្រុម FC Barcelona បានឡើងជាគ្រូបង្វឹកក្រុម Celta Vigo កាលពីថ្ងៃចន្ទ ទី ៤ដើមសប្តាហ៍នេះក្រោយពីប្រធានក្លឹបលោក Carlos Mourino បានបណ្តេញលោក Fran Escriba កាលពីថ្ងៃអាទិត្រ ក្រោយដឹងនាំក្រុមប្រកួតចាញ់ក្រុម Getafe ១-០ នៃលីគ LaLiga 2019 ដោយគិតត្រឹម ពេលនេះក្រុមមួយនេះបានកំពុងស្ថិតនៅតំបន់កាត់ចោលដោយមានតែ ៩ពិន្ទុក្រោយឆ្លងកាត់ ១២ប្រកួតឈ្នះ ២ស្មើ ៣ចាញ់ ៧ប្រកួត។

សម្រាប់លោក Oscar Garcia សញ្ជាតិអេស្ប៉ញ ជាអតីតធ្លាប់គ្រប់គ្រង់ក្រុមនៅ Premier League ជាមួយក្រុម Watfrod , Brighton ហើយលោក Oscar Garcia និងត្រូវដឹកនាំក្រុម Celta Vigo ប្រជែងរក ៣ពិន្ទុលើកដំបូង ជាមួយក្រុមខ្លាំង FC Barcelona នាថ្ងៃទី ១០ខែវិច្ឆិកានេះ ក្នុងសប្តាហ៍ទី ១៣បន្តទៀត៕

photo of Celta Vigo
ក្រុម Celta Vigo