ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថាបានចាប់ផ្ដើមបើកការចរចានាំយក ខ្សែប្រយុទ្ធ Ousmane Dembele ពីក្លិប Barcelona ដោយគ្មានតម្លៃខ្លួនហើយ។

Ousmane Dembele
Ousmane Dembele

កុងត្រារបស់ Dembele នឹងអស់សុពុលភាពនៅចុងបញ្ចប់រដូវកាលនេះដោយលោកប្រធានផ្នែកកីឡារបស់ក្លិប Barcelona បានបង្ហើបថា កីឡាករសញ្ជាតិបារាំងរូបនេះនឹងចាកចេញពីក្លិបដោយគ្មានការបន្តកុងត្រាថ្មីទេ។

ដូច្នេះហើយទើប Chelsea បានទាក់ទងទៅភ្នាក់ងាររបស់ Dembele នេះបើយោងតាមកាសែត Sport ប៉ុន្តែ Dembele បានប្រាប់ទៅមិត្តរួមក្រុមគេថាចង់ស្នាក់នៅទឹកដី Camp Nou បន្ត។

យ៉ាងណាមិញ ក្រៅពី Chelsea គឺ Manchester United និង Juventus ក៏សុទ្ធតែចង់បានខ្សែប្រយុទ្ធរូបនេះផងដែរ ប៉ុន្តែ Chelsea អាចនឹងមានអាទិភាពជាងព្រោះលោក Thomas Tuchel ធ្លាប់ជាអតីតគ្រូរបស់ Dembele កាលគេនៅ Borussia Dortmund ៕