photo of Henrikh Mkhitaryan
Henrikh Mkhitaryan of Manchester United

 

ការព្រមានរបស់លោក Jose Mourinho ចំពោះខ្សែបម្រើកណ្តាលរូបនេះអំពីការលេងរបស់គាត់ ទំនងជាបានផ្ញើរដំណឹងល្អទៅក្រុម Borussia Dortmund ។

អនាគតរបស់ Mkhitaryan នៅ Old Trafford ហាក់ដូចជាមានការសង្ស័យបន្ទាប់ពីគ្រូបង្វឹករបស់លោក Jose Mourinho របស់ក្រុម Manchester United បានរិះគន់ការសម្តែងថ្មីរបស់គាត់ដែលគាត់បានពណ៌នាថា ជាការថយចុះបន្ដិចម្តងៗ ។

យោងតាមសារព័ត៌មាន BBC Sport បានឱ្យដឹងថា Borussia Dortmund បានបញ្ជាក់ថាពួកគេនឹងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធអាមេនីរូបនេះ ។

លោក Jose Mourinho បានបំភ្លឺពីស្ថានភាពបច្ចុប្បន្នថា “ខ្ញុំមិនសប្បាយចិត្តជាមួយនឹងការសម្តែងលើកចុងក្រោយរបស់គាត់ទេ វាមិនមែនមួយឬពីរខ្ញុំនិយាយអំពីបីបួនឬប្រាំ” ។

បើសិនជាក្រុម Manchester United លែងចង់បាន Mkhitryan នោះ Dortmund អាចនឹងធ្វើសំណើរមួយសម្រាប់កីឡាកររូបនេះ ក្នុងកំឡុងពេលផ្ទេរនៅខែមករាខាងមុខនេះ ។

ប្រភពពី៖ thesun