Borussia Dortmund បានបណ្តេញលោក Peter Bosz ពីតំណែងគ្រូបង្វឹកក្រោយពីបានកាន់កាប់ចំនួន 7 ខែ ហើយបានតែងតាំងអតីតគ្រូបង្វឹករបស់ក្លឹប Cologne លោក Peter Stoger រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ។

photo of Peter Bosz
Peter Bosz of Borussia Dortmund

Peter Bosz បានមក Dortmund នៅរដូវក្តៅនេះ បន្ទាប់ពីដឹកនាំ Ajax ទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Europa League បច្ចុប្បន្នក្រុម Dortmund ស្ថិតក្នុងចំណាត់ថ្នាក់ទី 7 ក្នុងតារាង Bundesliga ដោយដេញតាមពីក្រោយ Bayern ចំនួន 13 ពិន្ទុ។

ពួកគេនឹងចូលទៅក្នុងក្របខ័ណ្ឌ Europa League នៅខែកុម្ភៈ បន្ទាប់ពីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខបីក្នុងក្របខ័ណ្ឌ Champions League របស់ពួកគេនៅពីក្រោយក្រុម Real Madrid និង Tottenham ។

នាយកប្រតិបត្តិក្លឹប Dortmund លោក Hans-Joachim Watzke បាននិយាកាលពីយប់មិញថា ក្លឹបនេះបានចែកផ្លូវគ្នាជាមួយ Peter Bosz  ហើយក៏បានបញ្ជាក់ថា Peter Stoger នឹងទទួលខុសត្រូវក្លឹបនេះ រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ។

photo of Peter Stoger
Peter Stoger of Borussia Dortmund

ប្រភពពី៖ bbc