photo of Davide Astori
Davide Astori

ប្រធានក្លឹប Fiorentina បានប្រកាសថាពួកគេនិងក្លឹប Cagliari ដាក់អាវលេខ13 របស់ Davide Astori ឱ្យចូលនិវត្តន៍ ។ ពោលគឺលែងឱ្យកីឡាករណាពាក់ទៀតហើយ ក្រោយពេលប្រធានក្រុមវ័យ 31ឆ្នាំរបស់ពួកគេបានបាត់បង់ជីវិតយ៉ាងគួរឱ្យតក់ស្លុតដោយគាំងបេះដូង ។

Astori បានចាប់ផ្តើមអាជីពរបស់ខ្លួននៅក្លឹប AC Milan មុនពេលផ្ទេរទៅ Cagliari និង Roma ក្នុងលក្ខណៈខ្ចីជើងតរៗគ្នា ដោយបានក្លាយជាប្រធានក្រុមរបស់ Fiorentina បច្ចុប្បន្ន ។ ខ្សែការពារកណ្តាលរូបនេះ គឺជាកីឡាករដ៏សំខាន់មួយរូបសម្រាប់ជម្រើសជាតិអ៊ីតាលី ក្រោយពីបានស៊ុតបាល់បញ្ចូលទីប្រឆាំងនឹងអ៊ុយរូហ្គាយ ក្នុងវគ្គជម្រុះលេខបី នៅឆ្នាំ 2013 ពានរង្វាន់ Confederations Cup ៕

ប្រភពពី៖ thesun