ក្លឹប Home United ប្រកាសពីការចុះហត្ថលេខាលើកីឡាករ ចាន់ វឌ្ឍនាកា

ព័ត៌មានចុងក្រោយជុំវិញអនាគតលើវិថីបាល់ទាត់ របស់កីឡាករជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា កាន់តែលេចចេញជារូបរាងមែនទែនហើយ បន្ទាប់ពីក្លឹបសមាជិកលីគកំពូលសិង្ហបុរី Home United បានបង្ហាញខ្សែប្រយុទ្ធជំនាញជើងឆ្វេងរូបនេះ នៅលើបណ្ដេញសង្គម Instagram អមដោយសារពិចារណាគ្រោងចុះកិច្ចសន្យា ជាមួយកូនប្រុសអតីតអភិបាលខេត្តកំពតនេះទៀតផង

ការបង្ហោះសារគួរឲ្យចាប់អារម្មណ៍នេះបានធ្វើឡើង ស្របពេលសាម៉ីខ្លួនកីឡាករ ចាន់ វឌ្ឍនាកា បង្ហើបថា ខ្លួនកំពុងចរចាជាមួយក្លឹបបរទេសមួយ ដែលខិតជិតដល់ដំណាក់កាលព្រមព្រៀង ក្រោយចែកផ្លូវជាមួយក្រុម Pahang FA នៃលីគកំពូលម៉ាឡេស៊ី។ ប្រភពព័ត៌មានដដែលបានសរសេរថា «តើ Home United អាចចុះកិច្ចសន្យាជាមួយ ចាន់ វឌ្ឍនាកា ឬកីឡាករអូស្ដ្រាលី Isaka cernak។ តើ ចាន់ វឌ្ឍនាកា អាចចុះកិច្ចសន្យាជាមួយក្លឹប Home United នៃលីគកំពូលសិង្ហបុរីជាប្រវត្តិសាស្ដ្រដែរឬទេ?»។
គួររម្លឹកថា ខែ្សបម្រើឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជា នេះ បានចំណាយពេកជាងពាក់កណ្ដាលរដូវកាលលេងឲ្យក្រុម Pahang FA ដែលស្ថិតក្នុងលីកកំពូលម៉ាឡេស៊ី ប៉ុន្ដែត្រូវក្លិបមួយនេះផ្ដាច់កុងត្រាទៅវិញ កាលពីជិត ២ខែមុន។