ក្លឹបអ៊ីតាលីInter Milan ជិតសម្រេចកិច្ចព្រមព្រៀង​ខ្ចីជើង​ខ្សែបម្រើ​ស្លាប Victor Moses ពីក្លឹប Chelsea បន្ទាប់ពីអតីតគ្រូ​បង្វឹក​គ្រូបង្វឹក​ Antonio Conte បាន​ដាក់សំណើរច្បាស់លាស់​ ដើម្បី​ផ្ទេរ​កីឡាកររូបនេះ។

photo of Victor Moses
ខ្សែបម្រើ​ស្លាប Victor Moses

កីឡាករវ័យ​២៩​ឆ្នាំរូបនេះ ធ្លាប់លេងនៅក្រោម​ការ​ដឹកនាំ​របស់​លោក Conte នៅពេល​គ្រូបង្វឹកសញ្ជាតិ​អ៊ីតាលីរូបនេះ​ដឹកនាំ​ក្លឹប​ Chelseaហើយ​បានបង្ហាញពីបំណង​ចង់​ផ្ទេរទៅ​លេងនៅក្លឹប Inter Milan ភ្លាមៗផងដែរ។

photo of Victor Moses
កីឡាករ Victor Moses

ក្លឹប Fenerbahceគឺជា​ក្លឹបដែល​កីឡាករសញ្ជាតិ​នីហ្សេរីយ៉ារូបនេះលេងក្នុងកិច្ច​សន្យា​ខ្ចីជើង​ ប៉ុន្តែ​នឹងមិនរារាំង​ការចាកចេញរបស់ Moses ទៅ​លេងនៅអ៊ីតាលីនោះទេ។

photo of Victor Moses
Victor Moses

ខ្សែបម្រើ​ស្លាបរូបនេះ​នឹងវិលត្រឡប់ទៅ​​ Chelsea ​វិញ ដើម្បី​រៀបចំលេងខ្ចីជើង​ទៅ​ក្លឹប Inter Milan ភ្លាមៗ គឺរហូត​ដល់​ខែ​មិថុនា​ដោយ​ឥតតម្លៃផ្ទេរ៕