ក្លឹបលេងនៅលីកកំពូលម៉ាឡេស៊ី Johor Darul Takzim បានសម្រេចចិត្តជោគជ័យចុះកុងត្រាយកកីឡាករលេងក្នុងដំណែងស្លាបសញ្ជាតិអេស្ប៉ាញ Aaron Niguez ដែលជាអតីតនយុវជនរបស់ក្លឹប Valencia ក៏ជាបងប្រុសរបស់តារាបាល់តាត់ជម្រើសជាតិអេស្ប៉ាញ និងក្លឹបAtletico Madrid កីឡាករ Saul Niguez ផងដែរ។

Aaron Niguez
ក្លឹប Johor Darul Takzim សម្រេចចិត្តចុះកុងត្រាយកកីឡាករអេស្ប៉ាញ Aaron Niguez

ក្លឹបម្ចាស់ជើងឯកលីកកំពូលម៉ាឡេស៊ីមួយនេះបានប្រកាសចុះកុងត្រានៅថ្ងៃច័ន្ទនេះថា “Johor Darul Ta’zim (JDT)បាននសេចក្ដីរីករាយនឹងប្រកាសពីការចុះកុងត្រាយក Aaron Niguez ជាកីឡាករបរទេសថ្មីរបស់ក្លឹបនៅរដូវកាលខាងមុខ។ Niguez ជាផលិតផលរបស់ក្លឹប Valencia ហើយធ្លាប់លេងឲ្យក្លឹប Real Oviedo, Tenerife, Braga, Elche, Almeria, Recreativo de Huelva and Celta de ។រូបគេលេងក្នុងដំណែងក្រោយខ្សែប្រយុទ្ធលេខ៩និងបម្រើប្រយុទ្ធរួមទាំងស្លាបទាំងសងខាងផងដែរ។”

Aaron Niguez ធ្លាប់មានឈ្មោះក្នុងបញ្ជីកីឡាករវ័យក្មេងល្អបំផុតនៅតំបន់អឺរ៉ុបដោយទស្សនាវដ្ដី World Soccer Magazine ក្នុងឆ្នាំ២០០៧ជាមួយកីឡាករល្បីៗលោកលើដូចជា Karim Benzema, Angel di Maria, Juan Mata, Gareth Bale, Sergio Aguero និង Alexandre Pato ជាដើម។

photo of Aaron Niguez
ក្លឹប Johor Darul Takzim សម្រេចចិត្តចុះកុងត្រាយកកីឡាករអេស្ប៉ាញ Aaron Niguez

Aaron ធ្លាប់បង្ហាញខ្លួនឲ្យជម្រើសជាតិអេស្ប៉ាញក្នុងឈុតយុវជនស្ទើតែគ្រប់ឈុតហើយរូបគេភាគច្រើនលេងនៅលីកទី២អេស្ប៉ាញ។បន្ថែមពីនេះរូបគេធ្លាប់លេងក្នុងលក្ខណៈខ្ចីជើងជាមួយក្លឹបនៅក្រិកនិងស្កុតឡែនផងដែរ។ថ្មីៗនេះរូបគេលេងឲ្យក្លឹប Real Ovideo ក្នុងលីកទី២ដោយរកបាន៥គ្រាប់ក្នុង៣៧ប្រកួត។

Sukacita diumumkan Kelab Bolasepak Johor Darul Ta’zim (JDT) telah menandatangani Aarón Ñíguez sebagai pemain luar negara…

Posted by JOHOR Southern Tigers on Sunday, 18 November 2018

កីឡាករវ័យ២៩ឆ្នាំរូបនេះមកចូលរួមជាមួយ JDT ស្របពេលក្លឹបមួយនេះរៀបចំខ្លួនចូលលេងក្នុងChampions League វគ្គជម្រុះក្នុងពូលជាលើកដំបូងបំផុតដែលពាននេះមានតម្លៃ និងថ្នាក់ប្រហែល UEFA Champions League។ ក្រៅពីបងប្រុសរបស់ Saul Niguez, ក្លឹបមានមានមូលដ្ឋាននៅភាគខាងត្បូងប្រទេសម៉ាឡេស៊ី ក៏បានប្រកាសពីការចុះកុងត្រាខ្សែការពារសញ្ជាតិប្រេស៊ីលវ័យ៣០ឆ្នាំ Mauricio dos Santos Nascimento ដែលជាអតីតកីឡាកររបស់ SS Lazio ផងដែរ៕