ក្លឹបសេះបង្កង់ Juventus មិនបានចុះចាញ់នឹងការព្យាយាមចុះហត្ថលេខាលើខ្សែបម្រើ Manuel Locatelli របស់ក្លិប Sassuolo ឡើយដោយមើលឃើញថាការផ្ទេរនេះមានអាទិភាពខ្ពស់។

Manuel Locatelli
Manuel Locatelli

យោងតាមគេហទំព័រ Goal.com បានអោយដឹងថាក្លឹបយក្សប្រចាំទីក្រុងទូរីនមួយនេះបានបើកការព្រមព្រៀងថ្មីដើម្បីចរចាម្ដងទៀតអាចនឹងត្រូវធ្វើឡើងនៅថ្ងៃពុធឬថ្ងៃព្រហស្បតិ៍។

មុននេះក្លឹប ក្លឹបសេះបង្កង់ Juventus បានព្យាយាមចុះហត្ថលេខាលើខ្សែបម្រើរូបនេះក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល ២ ឆ្នាំជាមួយនឹងជម្រើសទិញផ្ដាច់ក្នុងតម្លៃ ៣០ លានផោនប៉ុន្តែការផ្តល់ជូននោះត្រូវបានបដិសេធ។

ក្លឹប Sassuolo ទើបតែត្រៀមពិចារណាលក់ខ្សែបម្រើរូបនេះក្នុងតម្លៃយ៉ាងតិច ៤០ លានអឺរ៉ូ។ ខ្សែបម្រើ Manuel Locatelli លេងបាន ៣៤ ប្រកួតនៅ Serie A កាលពីរដូវកាលមុននិងរកបាន ៤ គ្រាប់។