photo of Willian
ខ្សែបម្រើ​ Willian របស់ក្លឹប​ Chelsea

ក្លឹប Juventus មាន​គម្រោង​ផ្ទេរ​ខ្សែបម្រើ​ Willian របស់ក្លឹប​ Chelsea ក្នុង​ការ​ព្យាយាម​ដើម្បី​សម្រេចកិច្ច​ព្រមព្រៀងផ្ទេរ​កីឡាករ​ឆ្នើម​រូបនេះ។ កីឡាករសញ្ជាតិ​ប្រេស៊ីល​វ័យ​៣១​ឆ្នាំ​រូបនេះ​ នឹង​ចប់​កិច្ច​សន្យានៅពហុកីឡាដ្ឋាន Stamford Bridge នៅ​រដូវក្តៅ​នេះ ស្របពេល​ការ​ពិភាក្សា​ជុំវិញ​ការ​បន្ត​កិច្ច​សន្យា​ថ្មី​មិន​ទាន់​បានសម្រេច។

រឿងនេះ​បាន​ធ្វើឲ្យ​ក្លឹបជើង​ឯកនៅក្របខណ្ឌ Serie A នេះចង់​បាន​កីឡាករ​ឆ្នើម​ម្នាក់​ទៀត​ដោយ​ឥតតម្លៃខ្លួន​ផ្ទេរ បន្ទាប់ពីក្លឹបនេះ​បាន​នាំយក​កីឡាករ​មួយចំនួន​ដោយឥតតម្លៃផ្ទេរដូចជា​ Emre Can, Adrien Rabiot និង​ Aaron Ramsey រួចហើយកាលពីពេលថ្មីៗនេះ។

ចំណែកខ្សែការពារ Thomas Meunier របស់​ក្លឹប PSG ក៏ស្ថិតក្នុង​ឆ្នាំចុងក្រោយ​នៃកិច្ច​សន្យា​របស់ខ្លួន​ ហើយ​ក្លាយជា​ជម្រើស​របស់​ក្លឹប​ Juventus ផងដែរ៕