ការផ្ទេរ​​មក​កាន់ក្លឹប Liverpool ត្រូវ​បាន​គេចាត់ទុកថា ជា​ជម្រើស​ដ៏គួរ​ឲ្យ​ទាក់ទាញ​សម្រាប់កីឡាករ Kylian Mbappe របស់​ក្លឹប PSG ពីព្រោះ​កីឡាករ​រូបនេះ​សុបិន្ត​ចង់លេងនៅក្របខណ្ឌ EPL ​នៅ​ថ្ងៃណាមួយ។

photo of Kylian Mbappe
កីឡាករ Kylian Mbappe របស់​ក្លឹប PSG

នេះគឺជា​ទស្សន​របស់​លោក Julien Laurens ជា​អ្នក​ជំនាញ​វិស័យ​បាល់ទាត់​បារាំង ដែល​និយាយថា Kylian ធ្លាប់បាន​ពិចារណាពី​សំណើរបស់​ក្លឹប Liverpool រៀងរាល់​ថ្ងៃ​។មាន​ការភ្ជាប់​ក្លឹប Liverpool ទៅនឹង​កិច្ច​ព្រមព្រៀង​ផ្ទេរ Kylian ខណៈ​ការ​ប៉ាន់ប្រមាណ​នៅតែបន្តកើត​មាន​ជុំវិញអនាគត​របស់​កីឡាករសញ្ជាតិ​បារាំង​រូបនេះ។

photo of Kylian Mbappe
កីឡាករ Kylian Mbappe

គេចាត់ទុក​ថា ក្លឹប Real Madrid គឺជា​ក្លឹបដែល​មាន​ប្រៀប​ក្នុង​ការ​ចុះកិច្ច​ព្រមព្រៀង​ផ្ទេរ​កីឡាករ​ម្ចាស់​មេដាយមាសវើលខាប់វ័យ​២១​ឆ្នាំ​រូបនេះ​ ​ប្រសិនបើ​កីឡាករ​រូបនេះ​សម្រេចចិត្តចាកចេញពី​ក្លឹប PSGពិតមែន។

photo of Kylian Mbappe
Kylian Mbappe

ប៉ុន្តែលោក Julien បាននិយាយថា Kylian ចាប់អារម្មណ៍នឹង​ការចូលរួម​ជាមួយ​ក្រុម Liverpool ដែលជា​ក្រុម​ម្ចាស់ជើងឯក​ពិភពលោកនិង CL ​ផងដែរ ជាពិសេសការចូលរួម​ជាមួយក្រុម​របស់​លោក JurgenKlopp៕