តាមព័ត៌មានថា ក្លឹប Liverpool ត្រៀម​លក់ចេញកីឡាករ​ Harry Wilson នៅរដូវក្តៅ ហើយ​ដាក់តម្លៃ​ប្រហែល​៣០​លានផោន។​​ Wilson បាន​កសាងកេរ្តិ៍​ឈ្មោះ​របស់ខ្លួន​នៅ​អង់គ្លេស​ បន្ទាប់ពី​ទទួល​បាន​ជោគជ័យ​ក្នុង​កិច្ច​សន្យា​ខ្ចីជើង​នៅ​ក្លឹប Derby Country និង Bournemouth ។

photo of Harry Wilson
កីឡាករ​ Harry Wilson

Wilson បាន​កសាង​កេរ្តិ៍ឈ្មោះ​របស់ខ្លួន​នៅ​អង់គ្លេស បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ក្នុង កិច្ចសន្យាខ្ចី​ជើង​ទាំង​ជាមួយ​ក្លិប Derby Country និង Bournemouth ។​ បើទោះបីជា​ធ្វើ​មិន​បានល្អ​ក្នុង​ក្រុម​របស់លោក Eddie Howe នៅ​រដូវ​កាល​នេះ ប៉ុន្តែ Wilson គឺជា​កីឡាករ​ឆ្នើម​ម្នាក់​និង​រកបាន​៧​គ្រាប់​ផងដែរ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ក្នុងការបង្ហាញមុខ​២១​លើក​។

​​ទោះបីជា​យ៉ាងណា Liverpool នឹងមិន​ផ្តល់ឱកាស​ឲ្យ​កីឡាករ​រូបនេះ​ប្រកួតប្រជែង​ក្នុង​ក្រុមជម្រើស​របស់​ក្រុម​នៅ​រដូវ​កាល​ក្រោយ​នោះទេ​។ នៅពេល វី​ល​សិន វិលត្រឡប់​មកកាន់​ក្លិប Liverpool វិញ​នៅ​ដំណាច់​រដូវ​កាល​នេះ​កីឡាកររូបនេះ​នឹង​ឈានដល់​ដំណាក់កាល​ចុងក្រោយ​នៃ​កិច្ចសន្យា​របស់ខ្លួន​ជាមួយ​ក្លឹប Liverpool ហើយ​។​

ក្លឹប Liverpool ទំនងជា​ចង់​បាន​ប្រាក់​មកវិញខ្លះពីកីឡាករ​រូបនេះដែល​ដើម​ឡើយ​ចុះកិច្ច​ព្រមព្រៀង​ចូលរួម​ជាមួយ​ថ្នាល​របស់​ Liverpool និង​បានរីកចម្រើនតាម​រយៈ​ថ្នាលនេះផងដែរ។

ការរីកចម្រើ​ន​របស់​កីឡាករ Curtis Jones បានទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​លោក JurgenKlopp ដែល​គ្រោង​នឹង​រក្សា​ទុក​ខ្សែបម្រើ​រូបនេះ​ដល់រដូវកាលក្រោយ​ បើទោះបីជាកីឡាករ​រូបនេះកំពុងលេងខ្ចីជើង​នៅក្លឹបផ្សេងនិង​ទទួល​បាន​ការចាប់អារម្មណ៍ពីក្លឹប​ជា​ច្រើន​ក៏ដោយ៕