យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបហង្សក្រហម Liverpool នឹងបើទ្វារឲ្យខ្សែប្រយុទ្ធ Mohamed Salah ចាកចេញ នៅទីផ្សារដោះដូររដូវក្ដៅនេះ ក្នុងតម្លៃ៦០លានផោន (ឬប្រមាណ​៧៣លានដុល្លារ)។

Mohamed Salah
Mohamed Salah

ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំខាងលើ បានជាប់គាំងក្នុងការចរចាកុងត្រាថ្មីជាមួយ Liverpool ជាច្រើនខែមកហើយ ប៉ុន្តែមកទល់ពេលនេះការចរចារវាងភាគីទាំងពីរ នូវមិនទាន់មានភាពវិជ្ជមានទៀត។

ហើយប្រសិនបើ ការចរចានៅបន្តមិនត្រូវរូវបែបនេះ នោះ Salah នឹងក្លាយជាកីឡាករគ្មានក្លិបលេង (​free agent) នៅរយៈពេល១២ខែទៀត ដោយ Liverpool នឹងត្រូវបណ្ដោយឲ្យរូបគេចាកចេញ ដោយគ្មានទទួលបានអ្វីមួយសេន។

ជាមួយគ្នានេះ បើយោងតាមកាសែត​ The Sun ក្លិប Liverpool បានត្រៀមឲ្យ Salah ​ចាកចេញ ក្នុងតម្លៃ៦០លានផោន ជាមួយគ្នានេះក្លិបយក្សអេស្ប៉ាញ Real Madrid កំពុងតាមដាន យ៉ាងយកចិត្តទុកដាក់ទៅលើស្ថានភាពរបស់ អតីតខ្សែប្រយុទ្ធ Roma រូបនេះ ជាមួយ Liverpool។

គួររម្លឹកដែរថា Salah ជាម្ចាស់ស្បែកជើងមាស នៅ Premier League រដូវកាលមុន ដោយរកបាន២៣គ្រាប់ ស្មើគ្នាជាមួយខ្សែប្រយុទ្ធ Spurs កីឡាករ Heung Min Son ៕