photo of Stefan De Vrij
Stefan De Vrij of Lazio

ក្លឹប Manchester City កំពុងសង្ឃឹមថា នឹងបង្កើនជម្រើសការពាររបស់ពួកគេ នៅពេលដែលទីផ្សារដោះដូរកីឡាករបើកឡើងវិញនៅខែក្រោយនេះ ហើយលោក Stefan De Vrij ទំនងជាគោលដៅសម្រាប់លោក Guardiola ។

កីឡាករវ័យ 25 ឆ្នាំជនជាតិហូឡង់រូបនេះ មានភាពលេចធ្លោសម្រាប់ក្លឹប Lazio ហើយក្លឹបយក្សនៃក្របខ័ណ្ឌ Premier League កំពុងតែសម្លឹងរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាត់បន្ថយតម្លៃ ។

កិច្ចសន្យារបស់លោក Stefan De Vrij នៅ Lazio នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយក្រុមក្របខ័ណ្ឌ Serie A អាចនឹងរកបានសាច់ប្រាក់នៅលើរូបគេ នៅក្នុងខែមករាខាងមុខនេះ ។ ពួកគេនឹងមិនចង់បាត់បង់ខ្សែការពារល្អបំផុតរបស់ពួកគេដោយឥតគិតថ្លៃនោះទេ ។

Stefan De Vrij គឺជាខ្សែការពារដ៏ល្អម្នាក់ នឹងក្លាយជាជំនួយរបស់លោក Mangala ។ ក្នុងការអវត្តមានរបស់ Kompany គាត់អាចជាដៃគូដ៏អស្ចារ្យសម្រាប់ John Stones នៅខាងក្រោយ ។

ប្រភពពី៖ sportslens