ក្លឹប Manchester United បាន​បញ្ជាក់​ថា អ្នក​គាំទ្រ​​​ចង់​ប្ដូរ​អាវ​របស់​ពួក​គេ​ដែល​មាន​ឈ្មោះ Mason Greenwood គឺ​អាច​មក​ប្ដូរ​​បាន​ដោយ​គ្មាន​ការ​គិត​ថ្លៃ។

Mason Greenwood
Mason Greenwood

ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​២០​​ឆ្នាំ​ត្រូវ​​បាន​ចាប់​ខ្លួន​ដោយ​សង្ស័យ​​ពី​បទ​រំលោភ​ផ្លូវភេទ និង​គំរាម​​សម្លាប់។ មន្ត្រី​ប៉ូលិស​​ទីក្រុង Manchester បាន​ឃុំ​ខ្លួន Greenwood រយៈពេល​​៣​ថ្ងៃ​ ហើយ​ទើប​តែ​ដោះលែង​​ឲ្យ​នៅ​ក្រៅ​ឃុំ​នា​ពេល​ថ្មី​ៗ​នេះ​ឯង។

អ្នក​តំណាង​របស់​ក្លឹប Man United បាន​បញ្ជាក់​ថា អ្នក​គាំទ្រ​នឹង​អាច​​ប្ដូរ​អាវ​បច្ចុប្បន្ន​​របស់​ពួក​គេ​​ដែល​មាន​ឈ្មោះ Greenwood ដើម្បី​យក​អាវ​ថ្មី​​ជាមួយ​​ឈ្មោះ​កីឡាករ​ផ្សេង​ៗ​នៅ​ខាង​ក្រោយ​អាវ។ ការ​សម្រេច​​បែប​នេះ ដោយ​សារ​តែ​អ្នក​គាំទ្រ​ជា​ច្រើន​បាន​​ទាមទារ​ចង់​ប្ដូរ​អាវ ក្រោយ Greenwood ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ៕