ក្លិប Manchester United ត្រូវបានរាយការណ៍ថា ពួកគេព្រមបើកភ្លើងខៀវ ឲ្យកីឡាករឆ្នើម Cristiano Ronaldo ដើរចេញពី Old Trafford ហើយ។

Cristiano Ronaldo
Cristiano Ronaldo

ជាការពិតណាស់ Ronaldo ត្រូវបានគេរាយការណ៍ជារឿយៗថា រូបគេមានបំណងចង់ចាកចេញពីក្លិប ដោយហេតុផលទី ១នោះគឺ រូបគេចង់បានអ្នកចាត់ការថ្មីមួយ ដែលអាចជួយស្រោចស្រង់ Man Utd បច្ចុប្បន្នបាន ហើយមួយវិញទៀតគេអាចនឹងចាកចេញពីក្លិប ប្រសិនបើ Man Utd មិនអាចរកកៅអីសម្រាប់ប្រកួតពាន Champion League បានរដូវកាលក្រោយ។

បើយោងតាមសារកាសែត Mirror បានចុះផ្សាយថា ក្លិប Man Utd យល់ស្រប និង ព្រមបើកទ្វារឲ្យ Ronaldo ចេញពីក្រុម នៅពេលចប់រដូវកាលនេះ ប្រសិនបើ Man Utd មិនអាចមានកៅអី UCL សម្រាប់រដូវកាលក្រោយមែន៕