ក្លិប Manchester United បានផ្តល់កិច្ចសន្យាថ្មីដល់ Paul Pogba លើប្រាក់ឈ្នួលចំនួន ៥០មុឺនផោនក្នុងមួយសប្តាហ៍។

Paul Pogba
Paul Pogba

ជាការពិតណាស់ Pogba ដែលបច្ចុប្បន្នមានវ័យ២៨ឆ្នាំ នៅសេសសល់កុងត្រាជាមួយក្រុមបិសាចក្រហមតែ ៦ខែទៀតប៉ុណ្ណោះ ដូច្នេះមានន័យថា រូបគេអាចចាកចេញដោយគ្មានតម្លៃខ្លួនក្រោយបញ្ចប់រដូវកាលនេះ។

រូបគេក៏មានពាក្យចចាមអារ៉ាមក្នុងការផ្លាស់ទៅ​​ Real Madrid និង Paris Saint Germain ខណៈ ក្លិបចាស់ Juventus ក៏បង្ហាញចំណាប់អារម្មណ៍ចង់បានរូបគេផងដែរ។

បើយោងទៅតាមការចុះផ្សាយរបស់ The Sun បានលើកឡើងថា កីឡាករសញ្ជាតិបារាំងខាងលើ នៅពុំទាន់បានសម្រេចចិត្តបន្តកុងត្រាថ្មីនៅឡើយទេ ដែលបញ្ហានេះទៀតសោតកំពុងធ្វើឲ្យ Man Utd មានការព្រួយបារម្ភជាខ្លាំងទើបក្លិបគ្រោងនឹងផ្តល់ប្រាក់ឈ្នួលគេឲ្យគេចំនួន ៥០មុឺនផោន/សប្តាហ៍ ដើម្បីឲ្យរូបគេក្លាយជាកីឡាករមានប្រាក់ឈ្នួលច្រើនជាងគេប្រចាំក្លិប៕