photo of Bryan Cristante
Bryan Cristante of Atalanta

យោងតាមរបាយការណ៍បានឱ្យដឹងថាក្លឹប Manchester United កំពុងរៀបចំដេញថ្លៃ 31 លានផោនសម្រាប់ខ្សែបម្រើ Bryan Cristante របស់ Benfica ។

កីឡាករវ័យ 22 ឆ្នាំរូបនេះកំពុងលេងនៅរដូវកាលនេះ ដោយខ្ចីជើងនៅក្លឹប Atalanta ហើយគាត់គឺជាកីឡាករសំខាន់ម្នាក់របស់ក្លឹប នៅរដូវកាលនេះ ជាមួយនឹងគ្រាប់បាល់ចំនួន 8 គ្រាប់នៅក្នុងការបង្ហាញខ្លួនចំនួន 18 លើក ។

យ៉ោងតាមសារ​ព័ត៌មាន The Sun បានអះអាងថាក្រុម Man United កំពុងត្រៀមលក្ខណៈ សម្រាប់ការចាកចេញរបស់កីឡាករ Marouane Fellaini នៅរដូវក្តៅខាងមុខនេះ ហើយលោក Jose Mourinho ចង់បាន Cristante មកជំនួសតំណែងគាត់ ។

photo of Marouane Fellaini
Marouane Fellaini of Manchester United

កិច្ចសន្យាបច្ចុប្បន្នរបស់ Fellaini ជាមួយនឹង Man United នឹងផុតកំណត់នៅរដូវក្តៅខាងមុខនេះ ហើយគាត់នឹងអាចចាកចេញពីទឹកដី Old Trafford ដោយឥតគិតថ្លៃនៅចុងបញ្ចប់នៃរដូវកាលនេះ ។

ប្រភពពី៖ metro