កីឡាករ Bruno Fernandes របស់ក្លឹប Spoting បាន​ក្លាយ​ជា​កម្មវត្ថុ​នៃ​ចំណាប់អារម្មណ៍​របស់​ក្លឹប Man Utd​ នៅរដូវកាលទិញដូរខែមករា​នេះ ប៉ុន្តែខ្សែបម្រើ​រូបនេះគ្រោង​ដឹកនាំ​ការប្រកួតនៅលើទីលានប្រកួតហើយ។

photo of Bruno Fernandes
កីឡាករ Bruno Fernandes របស់ក្លឹប Spoting​

វាហាក់ដូចជា​ថា ក្លឹបបិសាចក្រហមបានដាក់សំណើ​ផ្ទេរ​កីឡាករ​សញ្ជាតិព័រទុយហ្គាល់រូបនេះ​ជា​លើកទី​៣​ ប៉ុន្តែ​ទាំងក្លឹប Man Utd និងក្លឹប Spoting បានប៉ាន់ប្រមាណតម្លៃ​ខុស​គ្នា​១០លានផោន។​

photo of Bruno Fernandes
កីឡាករ Bruno Fernandes

ប្រធាន​បច្ចេកទេសក្លឹប Sporting លោក Frederico Varandas និង​លោក Jorge Mendes ជា​ភ្នាក់ងាររបស់​ Bruno បាន​ធ្វើដំណើរ​មក​ក្លឹប Man Utd​ កាលពីថ្ងៃព្រហស្បតិ៍​ ប៉ុន្តែមិនទាន់ឯភា​ពលើកិច្ចព្រមព្រៀងនៅឡើយ​ជាមួយ​នឹង​​នាយករងប្រតិបត្តិរបស់​ក្លឹប Man Utd លោក Ed Woodward។

Bruno Fernandes
Bruno Fernandes

ទោះបីជា​យ៉ាងណា គេរំពឹងថា ការ​ចរចា​នឹងបន្តនៅសប្តាហ៍នេះ​ ហើយ​កីឡាករ​វ័យ​២៥​ឆ្នាំរូបនេះអាចនឹង​ត្រូវ​បាន​ដក​ចេញ​ពី​ក្រុម​ជម្រើស​របស់​លោក Jorge Silas ប្រសិនបើ​ Man Utd ​សម្រេចកិច្ចព្រមព្រៀងនោះ៕