ក្រុមបិសាចក្រហម Manchester United នឹងត្រូវរង់ចាំដើម្បីដឹងពីការរងរបួសក្រលៀនរបស់ Raphael Varane ខណៈពេលកំពុងបំពេញកាតព្វកិច្ចជាមួយជម្រើស។

Raphael Varane នឹង Harry Maguire
Raphael Varane នឹង Harry Maguire

ខ្សែការពារសញ្ចាតិបារាំងរូបនេះបានរងរបួសក្នុងតង់ទី ១ ពេលជម្រើសជាតិបារាំងទទួលបានជ័យជម្នះ ក្នុងលិទ្ធផល ២ ទល់នឹង ១ ជាមួយជម្រើសអេស្ប៉ាញនៅវគ្គផ្តាច់ព្រ័ត្រ Nations League ហើយគ្រូបង្វឹកក្រុមជម្រើសជាតិបារាំងលោក Didier Deschamps បានផ្លាស់ប្ដូរគាត់ចេញមុនពាក់កណ្តាលតង់។

Raphael Varane នឹងត្រូវវាយតម្លៃដោយបុគ្គលិកពេទ្យរបស់ក្លឹប Man United នៅថ្ងៃអង្គារហើយនឹងធ្វើការស្កេនដើម្បីជួយកំណត់ថាតើគាត់នឹងត្រូវជាសះស្បើយរយៈពេលប៉ុន្មានសប្ដាហ៍។

យោងតាមសារពត៍មាន ​​ESPN បានអោយដឹងថាក្រុមបិសាចក្រហម Man United កំពុងប្រឈមមុខនឹងការរង់ចាំយ៉ាងអន្ទះសារចំពោះដំណឹងរបួសរបស់ Varane ដោយសារតែបញ្ហាផ្សេងៗដែលអ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer កំពុងដោះស្រាយ។

ប្រសិនបើ Varane កំពុងរបួសនោះកីឡាករ Victor Lindelof និង Eric Bailly នឹងចាប់ផ្តើមការពារកណ្ដាលទល់នឹង Leicester នៅថ្ងៃសៅរ៍នេះ។ ខណះដែលខ្សែការពារនឹងត្រូវជាប្រធានក្រុម Harry Maguire ក៏កំពុងមានបញ្ហាកំភួនជើងរួចហើយដូច្នេះ Victor Lindelof និង Eric Bailly នឹងទទួលភារកិច្ចនេះជំនួស។

ត្រង់ចំណុចនេះបិសាចក្រហម Manchester United មានសង្ឃឹមថាគាត់នឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការលេងប៉ុន្តែលទ្ធផលនៃការស្កេននឹងមានសារៈសំខាន់ក្នុងការវាយតម្លៃថាតើមានហានិភ័យណាមួយក្នុងការលេងរបស់គាត់ឬអត់៕