យោងតាមរបាយការណ៍បានឱ្យដឹងថា ម្ចាស់ក្លិបថ្មីរបស់ក្រុម Newcastle United បានពិភាក្សាគ្នាអំពីលទ្ធភាពនៃការចុះកុងត្រាយកកីឡាករ Jesse Lingard និង Eric Bailly ពីក្រុម Manchester United នៅខែ មករា ខាងមុខ។

Eric Bailly និង Jesse Lingard
Eric Bailly និង Jesse Lingard

ជាការពិតណាស់ បន្ទាប់ពីអ្នកអង្គម្ចាស់ Bin Salman ទទួលបានសិទ្ធក្នុងការគ្រប់គ្រងកីឡដ្ឋាន St James’ Park ជាផ្លូវការនៅសប្តាហ៍នេះ, ក្រុម Newcastle បានក្លាយជាក្លិបដែលមានលុយច្រើនជាងគេនៅលើពិភពលោក ពោលតាមរបាយកាណ៍បានបង្ហាញថា មូលនិធិវិនិយោគសាធារណៈរបស់ អារ៉ាប៊ីសាអូឌីត មានទ្រព្យសម្បត្តិសរុបរហូតដល់ទៅ ៣២០ ពានលានផោន ឬប្រមាណជា (៤៣៥ ពាន់លានដុល្លាអាមេរិក) ឯណោះ។

យោងតាមការចុះផ្សាយរបស់គេហទំព័រ Daily Telegraph បានឱ្យដឹងថា ម្ចាស់ក្លិបរបស់ Newcastle ថ្មីកំពុងពិចារណាលើការចុះកុងត្រាយក Lingard នៅរដូវកាលទីផ្សារដោះដូរកីឡាករខែ មករា ខាងមុខ។

ជាមួយគ្នានេះសារព័ត៌មាន Northern Echo ក៏បានរាយការណ៍មកដែរថា ក្រុមសារិការព្រៃ ក៏បានរាប់ Bailly ទៅក្នុងបញ្ជីនាំចូលរបស់ពួកគេផងដែរ ព្រោះពួកគេកំពុងត្រូវការខ្សែការពារយ៉ាងខ្លាំង ដើម្បីយកទៅពង្រឹងតំបន់ខាងក្រោម៕