photo of Luke Shaw
Luke Shaw has been struggling at Old Trafford

លោក Rafael Benitez ជាគ្រូបង្វឹកក្រុម Newcastle ត្រៀមខ្លួនចុះហត្ថលេខាលើ ខ្សែការពាររបស់ Manchester United គឺកីឡាករ Luke Shaw នៅក្នុងខែមករានេះ ខណៈដែលអតីតកីឡាកររបស់ក្រុម Southampton រូបនេះកំពុងស្វែងរកអាជីពរបស់គាត់ឡើងវិញ។

អតីតគ្រូបង្វឹក Liverpool និង Chelsea ត្រូវបានជឿជាក់ថាខ្សែការពារឆ្វេងរូបនេះ កំពុងត្រូវការពេលវេលានៃការលេងជាធម្មតា ហើយគាត់នឹងសម្លឹងមើលមុខ សម្រាប់អនាគតរបស់គាត់នៅខែមករានេះ ។

យោងតាមសារ​ ព័ត៌មាន Mirror បាននិយាយថាលោក Mourinho ត្រូវបានគេជឿជាក់ថាបាន បើកទ្វារឱ្យគាត់ទៅលេងនៅក្របខ័ណ្ឌ Premier League ផ្សេងទៀត ហើយលោក Benitez ចាប់អារម្មណ៍លើការផ្លាស់ប្តូររយៈពេលខ្លីសម្រាប់កីឡាករវ័យ 22 ឆ្នាំរូបនេះ ។

photo of Rafael Benítez
Rafael Benítez is keen on Shaw

ទោះបីជាយ៉ាងណាក៏ដោយលោក Benitez ប្រឈមនឹងការប្រកួតប្រជែងយ៉ាងពិតប្រាកដដើម្បីខ្សែការពារខាងឆ្វេងរូបនេះ ខណៈ Southampton និង Tottenham Hotspur ត្រូវបានគេជឿជាក់ថាកំពុងហិតក្លិន។

ប្រភពពី៖ metro