ក្លិប Paris Saint-Germain នឹងលក់ខ្សែការពារ Presnel Kimpembe ក្នុងតម្លៃខ្ទង់ ៥០លានអឺរ៉ូ(ស្មើនឹងប្រមាណ ៥២.១លានដុល្លារ) ខណៈដែល Chelsea កំពុងចង់ទិញយកគេ នេះបើតាមការបង្ហើបពី Foot Mercato ។

Presnel Kimpembe
Presnel Kimpembe

កីឡាករវ័យ២៣ឆ្នាំរូបនេះចង់មាននាទីចូលលេងយ៉ាងទៀងទាត់ក្នុងក្រុមដើម្បីអាចឲ្យលោក Didier Deschamps កោះហៅទៅលេងនៅជម្រើសជាតិបារាំង ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២។

PSG ពេលនេះកំពុងចង់ទិញយកខ្សែការពារបន្ថែម ដោយ Milan Skriniar នៃក្លិប Inter Milan ជាគោលដៅមួយដូច្នេះហើយទើប Kimpembe ចង់ចាកចេញតែម្ដង។

ក្លិប Chelsea និង Juventus សុទ្ធតែចង់ខ្សែការពារម្នាក់នេះនៅទីផ្សារដោះដូររដូវក្ដៅ ដោយគេក៏ធ្លាប់លេងក្រោមការដឹកនាំរបស់លោក Thomas Tuchel ដែលជាអតីតគ្រូរបស់ PSG ផងដែរ។

យ៉ាងណាមិញ Presnel Kimpembe នៅសល់កុងត្រាស្នាក់នៅទឹកដី Parc des Princes ចំនួន២ឆ្នាំទៀត ខណៈនៅរដូវកាលមុនគេបង្ហាញខ្លួនបាន៤១ប្រកួតនិងស៊ុតបញ្ចូលទីបាន២គ្រាប់៕