Real Madrid ត្រូវបានគេរាយការណ៍មកថា ពួកគេកំពុងដាក់សំណើចង់បានខ្សែប្រយុទ្ធរបស់ក្រុម Liverpool កីឡាករ Mohamed Salah ខណៈ Eden Hazard ត្រូវបានគេដឹងថា នឹងអាចក្លាយជាថ្នូរនៅក្នុងការផ្ទេរនេះ។

 Eden Hazard នឹង Mohamed Salah
Eden Hazard នឹង Mohamed Salah

ជាការពិតណាស់ Salah ពិតជាបង្ហាញទម្រង់លេងអស្ចារ្យមែនទែនជាមួយក្រុម ហង្សក្រហម នៅក្នុងរដូវកាល ២០២១-២០២២ នេះ ក្នុងនោះគាត់ស៊ុតបញ្ចូលទីបាន ១០ គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមសម្រេចគោលដៅបាន ៤ លើក នៅក្នុងការបង្ហាញខ្លួន ១០ ប្រកួតចុងក្រោយ។

គួរបញ្ជាក់ថា កុងត្រារបស់ខ្សែប្រយុទ្ធសញ្ជាតិ អេហ្ស៊ីប ជាមួយក្រុមរបស់លោក Jurgen Klopp នឹងផុតកំណត់នៅខែ មិថុនា ឆ្នាំ ២០២៣ ខាងមុខ ប៉ុន្តែ គិតមកត្រឹមពេលនេះខាង Liverpool ដូចជាមិនទាន់មានដំណោះស្រាយដើម្បីអាចបន្តកិច្ចសន្យាថ្មីជាមួយ Salah បានទេ ដោយសារតែខ្សែប្រយុទ្ធរូបនេះទាមទារតម្លើងប្រាក់ឈ្នួលថ្លៃពេក។

យោងតាមសេចក្តីរាយការណ៍របស់អ្នកកាសែតដ៏ល្បីលោក Ekrem Konur បានឱ្យដឹងថា, ក្លិបអធិរាជសកំពុងមានគម្រោងចង់យក Hazard ធ្វើជាថ្នូរ និងបន្ថែមលុយខ្លះដើម្បីប្តូរយក Salah ពីក្រុម Liverpool មកវិញ។ យ៉ាងណាមិញ បើយើងក្រឡេកទៅមើលអតីតកាល Hazard គឺជាខ្សែប្រយុទ្ធដ៏មុតស្រួចមួយរូបកំលុងពេលលេងនៅ Premier League៕