photo of Zinedine Zidane and Florentino Perez
Zinedine Zidane and Florentino Perez of Real Madrid

ក្លឹប Real Madrid ត្រូវបានគេរាយការណ៍ថា ត្រៀមខ្លួនរួចជាស្រេចក្នុងការចំណាយប្រាក់ 200 លានអឺរ៉ូលើកីឡាករបីនាក់ ខណៈដែលក្លឹបកំពុងសម្លឹងរកមើលការកសាងឡើងវិញក្រោយពីចាញ់ក្នុងការប្រកួត El Claisco ។ បន្ទាប់ពីបរាជ័យ 3-0 កាលពីថ្ងៃសៅរ៍ជាមួយក្រុម FC Barcelona នៅ Santiago Bernabeu ក្លឹប Real Madrid បានធ្លាក់ចុះ 14 ពិន្ទុពីក្រោយគូប្រជែងរបស់ពួកគេ ។

ជាលទ្ធផលសារព័ត៌មាន DiarioGol បានអះអាងថាលោក Perez បានត្រៀមលុយ 200 លានអឺរ៉ូ សម្រាប់កឡាករបីនាក់នៅរដូវកាលក្រោយ ។

យោងតាមការបោះពុម្ពផ្សាយរបស់អេស្ប៉ាញបានឱ្យដឹងថា ក្លឹប Real Madrid នឹងមានគោលដៅលើអ្នកចាំទី Kepa Arrizabalaga របស់ក្រុម Athletic Bilbao, ខ្សែការពារ Leonardo Bonucci របស់ AC Milan និងខ្សែប្រយុទ្ធ Mauro Icardi របស់ Inter Milan ។

 

ប្រភពពី៖​ soccerladuma