Photo of Gareth Bale
Gareth Bale of Real Madrid

ក្លឹប Real Madrid បានប្រាប់ដល់ក្លឹបដ៏ទៃថា បើចង់ចុះហត្ថលេខាលើកីឡាករ Gareth Bale នៅរដូវក្តៅនេះ ពួកគេត្រូវចំណាយលុយលើតម្លៃខ្លួនមិនតិចជាង 100 លានអឺរ៉ូឡើយ។

កីឡាកររបស់វេលស៍រូបនេះបានផ្លាស់ទៅនៅម៉ាឌ្រីដក្នុងឆ្នាំ 2013 និងមានកិច្ចសន្យារហូតដល់ឆ្នាំ 2022 ប៉ុន្តែរបាយការណ៍បានបង្ហាញថា ក្រុមស្តេចសរកំពុងតែពិចារណាលើការលក់កីឡាកររបស់វេលស៍ រូបនេះក្នុងតម្លៃ ១២៣​ លាន​ដុល្លារ ដើម្បីទិញកីឡាកថ្មីមកជំនួស។

ខ្សែប្រយុទ្ធរូបនេះបានព្យាយាមដាក់ទម្រង់លេងដ៏ល្អបន្តបន្ទាប់គ្នានៅឯកីឡដ្ឋាន Bernabeu ក្រោយពីរងរបួសជាច្រើន ប៉ុន្តែបានស៊ុតបញ្ចូលទី 12 គ្រាប់ក្នុង 29 ប្រកួតនៅរដូវកាលនេះ។

ផ្អែក​តាម​កាសែត AS ចុះ​ផ្សាយ​ថា​ ពេលវេលា​របស់ Bale នៅ​ទីក្រុង Madrid គឺ​អស់​ហើយ ប៉ុន្តែ​ក្លឹប​ក៏​មិន​ឲ្យ​គេ​ចេញ​ក្នុង​តម្លៃ​ថោក​ដែរ គឺ​ចង់​បាន​តម្លៃ​​ដើម​​​កាល​ពី​៥​ឆ្នាំ​មុន​មក​វិញក្នុងតម្លៃខ្លួន ៨៦ ​លាន​ផោនកាល​នោះ​បំបែក​កំណត់ត្រា​កីឡាករ​ថ្លៃ​ជាង​គេ​លើ​លោក។

 

ប្រភព៖ dailymail