ក្លឹប Real Madrid ត្រូវបានគេរាយការណ៍ថា បានបោះបង់ចោលនូវការផ្លាស់ប្តូរមួយសម្រាប់ Eden Hazard របស់ក្លឹប Chelsea ។ ជាការពិតណាស់គេជឿជាក់លើសមត្ថភាពរបស់ Asensio ដូច្នេះពួកគេមានអារម្មណ៍ថា ការផ្លាស់ប្តូរសម្រាប់កីឡាករសញ្ចាតិ បែលហ្ស៊ិករូបនេះ នឹងអាចរារាំងការរីកចម្រើនរបស់ Asensio ។

photo of Eden Hazard
Eden Hazard of Chelsea

សារព័ត៌មាន Marca បានរាយការណ៍ថា Asensio ត្រូវបានគេមើលឃើញថា ជាកីឡាករឆ្នើមនៃបច្ចុប្បន្ន និងអនាគតសម្រាប់ក្រុម Real Madrid និងត្រូវបានគេរំពឹងថា នឹងធ្វើឱ្យមានពេលវេលាបន្ថែមទៀតនៅក្នុងការប្រកួត Copa del Rey ជាមួយនឹងក្រុម Numancia ។

Marco Asensio
Marco Asensio of Real Madrid

ក្រុម Los Blancos មានជំនឿបែបនេះទៅលើកីឡាករវ័យ 21 ឆ្នាំរូបនេះ (Asensio) គឺពួកគេបានបោះបង់ចោលការផ្លាស់ប្តូរមួយសម្រាប់ Hazard ។ សារព័ត៌មានដដែលបាន​អះអាថថា សមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ម្នាក់របស់ Real Madrid បាននិយាយនៅក្នុងកិច្ចប្រជុំមួយថា “ហេតុអ្វីបានជាយើងចង់បាន Eden Hazard ប្រសិនបើយើងមាន Asensio ហើយនិង ?” ។