4
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Related
Football News
Pogba យល់ព្រមកុងត្រារយៈពេល៤ឆ្នាំជាមួយ Juventus ក្រោយចេញពី United
ក្លឹប Juventus បានឈានដល់កិច្ចព្រមព្រៀងដើម្បីចុះកុងត្រាលើខ្សែបម្រើ Paul Pogba ដោយគ្មានតម្លៃខ្លួន ផ្លាស់ពីក្លឹប Manchester United។ កីឡាករសញ្ជាតិបារាំងរំពឹងថានឹងមកដល់ទីក្រុង Turin នៅថ្ងៃសៅរ៍ខាងមុខដើម្បីពិនិត្យសុខភាពនិងចុះកុងត្រាជាផ្លូវការ។ សមាជិកឈ្នះពាន World Cup ២០១៨ នឹងចុះកុងត្រារយៈពេល៤ឆ្នាំជាមួយ Juventus សម្រាប់ការត្រលប់មកវិញសារជាថ្មី។ Pogba ធ្លាប់ចំណាយពេល៤រដូវកាលជាមួយក្រុមរហស្សនាមសេះបង្កង់ មុនពេលទៅត្រលប់ទៅចូលរួមជាមួយបិសាចក្រហមក្នុងតម្លៃខ្លួន៨៩លានផោនកាលពីឆ្នាំ២០១៦។ រយៈពេល៦រដូវកាលជាមួយ Man United ខ្សែបម្រើចូលចិត្តលេងម៉ូដសក់ខាងលើហាក់មិនសូវលេចធ្លោខ្លាំងដូចកាលលេងនៅ Serie A ឡើយ។ គេរកបាន៣៩គ្រាប់ក្នុងការបង្ហាញខ្លួន២២៦ប្រកួតឲ្យ Man United គិតគ្រប់កម្មវិធី និងជួយក្រុមឈ្នះពាន Europa League និង League Cup រដូវកាល២០១៦-១៧៕
06 Jul 2022
Football News
Zlatan ចុះកុងត្រាថ្មីរយៈពេល១ឆ្នាំ ជាមួយ AC Milan
ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានព្រមព្រៀងចុះកុងត្រាថ្មីរយៈពេល១ឆ្នាំជាមួយ AC Milan រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ Sky Sports។ កីឡាករនេះនឹងមិនបានចូលរួមជួយក្លឹបខាងលើពាក់កណ្ដាលរដូវកាល នៅក្នុងរដូវកាលឆ្នាំ២០២២/២៣ខាងមុខ ដោយសារតែមានកំពុងមានរបួសជង្គង់ និងជាសះស្បើយនៅដើមឆ្នាំ២០២៣ឯណោះ។ Zlatan បានព្រមព្រៀងបន្តទៀតជាមួយ AC Milan ដោយព្រមកាត់ប្រាក់ពលកម្ម ដោយនៅក្នុងឆ្នាំនេះគឺមានវ័យ៤១ឆ្នាំហើយ ដោយកីឡាករចូលក្នុងអាជីពកីឡាករបាល់ទាត់អាជីពនេះអស់រយៈពេល ២១រដូវកាលហើយ៕
06 Jul 2022
Football News
Laporta ថា Barca អត់ចង់លក់ De Jong ខណៈ Man Utd ចែចូវចង់បានរហូតមក
លោក Joan Laporta ប្រធានក្លឹប Barcelona បាននិយាយនៅក្នុងថ្ងៃនេះថា ក្លឹប Barca មិនចង់លក់ ខ្សែបម្រើ Frenkie de Jong នោះទេ ខណៈក្លឹប Manchester United តាមចែចូវចង់បានរហូតមក។ លោក Laporta បាននិយាយថា៖” “renkie de Jong គឺជាកីឡាកររបស់ក្លឹប Barcelona របស់យើង។ យើងមិនចង់លក់គេនោះទេ ទាល់តែដល់ថ្នាក់ថាយើងមិនមានជម្រើសអ្វីផ្សេងក្រៅពីលក់គេ ទើបយើងលក់គេ “។ លោកបានបន្តថា៖” យើងដឹងច្បាស់ណាស់ថាមានក្លឹបមួយចំនួនដាក់សំណើចង់បានគេ ប៉ុន្តែយើងអត់ចង់លក់គេនោះទេ “។ De Jong ជាកីឡាករមួយដែល Man Utd ដាក់គោលដៅចង់បាន ទោះជាកីឡាកររូបនេះផ្ទាល់ធ្លាប់បដិសេធ ក៏ដូចខាង Barca ដំឡើងថ្លៃយ៉ាងណាក៏ដោយ Man Utd នៅតែគិតគូរ និងចែចូវចង់បានរហូតមក៕
06 Jul 2022
Football News
Juventus ព្រមជាមួយ Di Maria ចុះកុងត្រារយៈពេល ១ឆ្នាំហើយ
ក្លឹប Juventus បានព្រមព្រៀងជាមួយ ខ្សែបម្រើ Angel Di Maria ក្នុងការផ្លាស់មកក្លឹបនេះក្នុងលក្ខណៈ Free Tranfer ដោយចុះកុងត្រារយៈពេល ១ឆ្នាំប៉ុណ្ណោះ។ ការចរចារឿងនេះគឺត្រូវបានចរចាអស់រយៈពេលយូរហើយ ដោយពេលនេះខាង Juventus ព្រមតាម Di Maria ចង់បានហើយ ដោយកីឡាករនេះនឹងមកធ្វើតេស្តសុខភាពក្នុងសប្ដាហ៍នេះ ហើយប្រកាសជាផ្លូវការនៅពេលឆាប់ៗតែម្ដង។ កាលពីប៉ុន្មានសប្ដាហ៍មុន Barca ក៏ដូចជាក្លឹបអឺរ៉ុបធំៗជាច្រើនទាក់ទងចង់បានគេ តែគេនៅតែជ្រើសរើសចង់មក Juventus ដោយនេះជាក្លឹបធំចុងក្រោយហើយដែលគេនឹងលេងឲ្យ មុនពេលគេផ្លាស់ទៅនៅស្រុកកំណើតប្រទេសអាហ្សង់ទីនរបស់គេ។ មុនផ្លាស់មក Juventus នេះ Di Maria បានចំណាយពេលលេងឲ្យ PSG រយៈពេល៧ឆ្នាំ ដោយចូលរួមលេងបាន ២៩៥ប្រកួត និងស៊ុតចូល ៩២គ្រាប់៕
06 Jul 2022
Football News
Christian Eriksen ព្រមមកចូលរួមជាមួយ Man Utd ហើយ
ខ្សែបម្រើ Christian Eriksen បានព្រមមកចូលរួមលេងជាមួយក្លឹប Manchester United ហើយចាប់ពីរដូវកាលថ្មីតទៅ។ នេះបើយោងតាមការចុះផ្សាយរបស់កំពូលអ្នកកាសែត Fabrizio Romano នៅក្នុងថ្ងៃនេះ។ Eriksen បានព្រមមកលេងឲ្យ Man Utd ដោយ Free Transfer ក្រោយចប់កុងត្រាជាមួយត្រាជាមួយក្លឹប Brentford កាលពីចុងខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ។ កីឡាករខាងលើ នឹងចុះកុងត្រាជាមួយក្រុមបិសាចរយៈពេល ៣ឆ្នាំចាប់ពីរដូវកាលឆ្នាំ២០២២/២៣ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ Man Utd កំពុងធ្វើការបញ្ចប់ឯកសារ ក៏ដូចរៀបចំថ្ងៃធ្វើតេស្តសុខភាពកីឡាករ ដោយកីឡាករចង់ធ្វើការប្រកាសជាផ្លូវការយកបាន Eriksen នៅក្នុងសប្ដាហ៍នេះក្នុងពេលជាមួយគ្នានឹងការប្រកាសយកបានជាផ្លូវការ ខ្សែការពារ Tyrell Malacia ពីក្លឹប Feyenoord ដែលក្លឹបនេះទើបយកបានតែម្ដង៕
05 Jul 2022
Football News
PSG បណ្ដេញ Mauricio Pochettino ពីតំណែងគ្រូបង្គោលជាផ្លូវការ
លោក Mauricio Pochettino ត្រូវបានក្លឹប Paris Saint Germain ធ្វើការប្រកាសជាផ្លូវការក្នុងបញ្ចប់តំណែងរបស់លោកពីគ្រូបង្គោលក្លឹបនៅក្នុងថ្ងៃនេះ។ តាមពិតទៅអនាគតលោក Pochettino មានការរង្គោះរង្គើចាប់តាំងពី PSG បានធ្លាក់ចេញពីប្រកួត Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ក្នុងរដូវកាលឆ្នាំ២០២១/២២កន្លងទៅនេះមកម្ល៉េះ។ ឥឡូវនេះគឺដូចមជ្ឈដ្ឋានបាល់ទាត់ទូទៅរំពឹងទុកមែនថាលោកនឹងត្រូវបណ្ដេញចេញ ព្រោះតែ PSG គឺដាក់គោលដៅយកឈ្នះពាន UCL ដូច្នេះបើគ្រូណាមិនបានសម្រេចគោលដៅនេះនឹងត្រូវខាងក្លឹបបញ្ចប់តួនាទី។ លោក Pochettino បានមកដឹកនាំ PSG ១ឆ្នាំកន្លះ ចាប់តាំងពីដើមឆ្នាំ២០២១មក ដោយឈ្នះពាន Ligue 1, French Cup និង French Super Cup៕
05 Jul 2022