photo of Sporting CP
Sporting CP

ក្លឹប Sporting CP ​ចង់​ប្ដូរ​ឈ្មោះ​កីឡដ្ឋាន​របស់​ខ្លួន​ទៅ​ដាក់​ឈ្មោះ​កីឡាករ Cristiano Ronaldo ​វិញ ​នៅ​ពេល​វីរបុរស​ព័រទុយហ្គាល់​រូប​នេះ​ចូល​និវត្ត​ពី​បាល់ទាត់​ទៅ។ Ronaldo ​ចាប់​អាជីព​បាល់ទាត់​ដំបូង​ជាមួយ​ក្រុម Sporting ​នៅ​ពេល​អាយុ​១២​ឆ្នាំ ​មុន​ពេល​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប Manchester United ។

photo of Cristiano Ronaldo
កីឡាករ Cristiano Ronaldo

ខ្សែ​ប្រយុទ្ធ​រូប​នេះ រក​គ្រាប់​បាល់​ដំបូង​ឱ្យ​ក្រុម Sporting ​នៅ​ថ្ងៃ​ទី​៧​ខែ​តុលា​ឆ្នាំ​២០០២ ​ទល់​ក្រុម Moreirense ​។ ខណៈ​ដែល​បច្ចុប្បន្ន​នេះ​ប្រធាន​ក្លឹប Sporting ​បាន​និយាយ​ថា​ពួកគេ​កំពុង​ពិចារណា​ដើម្បី​ប្ដូរ​ឈ្មោះ​កីឡាដ្ឋាន​របស់​ខ្លួន​ទៅ​ដាក់​ឈ្មោះ Cristiano Ronaldo ​វិញ​ហើយ។

photo of Cristiano Ronaldo
កីឡាករ Cristiano Ronaldo

ការ​ប្ដូរ​ឈ្មោះ​នេះ គឺ​ដោយសារ​តែ​ក្លឹប​នេះ​គិត​ថា Ronaldo ​បាន​ធ្វើ​ឱ្យ​ក្រុម​មាន​មោទនភាព​ណាស់ ចំពោះ​អ្វី​ដែល​ខ្លួន​គេ​បាន​ធ្វើ។ លោក Frederico ​ដែល​ជា​ប្រធាន​ក្លឹប​បាន​បញ្ជាក់​ទៀត​ថា ​Ronaldo ​តែងតែ​ស្ថិត​ក្នុង​ចិត្ត​និង​ជា​និមិត្តសញ្ញា​របស់​ក្លឹប Sporting ​រហូត​មក៕