តាមព័ត៌មាន​ថា ក្លឹប Spurs ចង់​ចុះកិច្ច​ព្រមព្រៀងផ្ទេរអតីត​កីឡាករ​ Gareth Bale ពីក្លឹប Real Madrid មក​វិញ ប៉ុន្តែ​មាន​បំណងចំណាយ​ត្រឹម​តែ​២៥លានផោន​ប៉ុណ្ណោះសម្រាប់ខ្សែបម្រើ​ស្លាបរូបនេះ។

photo of Gareth Bale
កីឡាករ​ Gareth Bale

កីឡាករសញ្ជាតិវ៉េលរូបនេះបាន​ផ្ទេរពី​ក្លឹប Spurs មក​កាន់ក្របខណ្ឌ La Liga កាលពីឆ្នាំ​២០១៣​ក្នុងតម្លៃ​៨៥លានផោនហើយ​នៅសល់កិច្ចសន្យា​ដល់ឆ្នាំ​២០២២។ភ្នាក់ងារ Jonathan Barnet របស់​ Bale បានបដិសេធ​កិច្ចសន្យា​ខ្ចីជើង​សម្រាប់​កីឡាករ​ឆ្នើម​រូបនេះ។

photo of Gareth Bale
Gareth Bale

ទោះបីជា​យ៉ាងណា Bale នៅតែត្រូវ​បាន​គេភ្ជាប់ទៅនឹង​កិច្ច​ព្រមព្រៀង​ផ្ទេរចេញ​ពីប្រទេសអេស្ប៉ាញ​ ហើយ​អ្នក​ចាត់ការ​ក្លឹប Spurs លោក Jose Mourinho ចង់​បាន​កីឡាករ​វ័យ​៣០ឆ្នាំ​រូបនេះត្រឡប់មកវិញ។

photo of Gareth Bale
Gareth Bale

ប៉ុន្តែតាមព័ត៌មានថា បើ​ទោះបីជា​លោក Mourinho មានបំណង​សម្រេចកិច្ចព្រមព្រៀង​ផ្ទេរក៏ដោយ ក៏ក្លឹប​ Spurs គ្មាន​បំណង​ចំណាយ​ច្រើនជាង២៥​លានផោន​ ក្នុងការ​នាំយក​ Bale មក​ពីទីក្រុងឡុងដ៍នោះទេ៕