ក្រុម West Bromwich Albion បានប្រកាសពីចៅហ្វាយថ្មីរបស់ពួកគេ នៅរសៀលថ្ងៃពុធបន្ទាប់ពីមានការដកខ្លួនចេញរបស់ Tony Pulis ។

photo of Alan Pardew
Alan Pardew of West Bromwich Albion

ក្លឹបអង់គ្លេសបានតែងតាំងលោក Alan Pardew ជាគ្រូបង្វឹកថ្មីរបស់ពួកគេ ដែរជាអតីតគ្រូបង្វឹកក្រុម West Ham United ,Newcastle United និង Crystal Palace ចុះកិច្ចសន្យារយៈពេល 2 ឆ្នាំកន្លះ។

លោក Alan Pardew ដែលជាអ្នកចាត់ការទូទៅនៃក្របខ័ណ្ឌ Premier League ប្រចាំឆ្នាំ 2012 បាននិយាយពីអារម្មណ៍ដែលគាត់មាននៅមុនពេលការងារថ្មីរបស់គាត់ ។

គាត់បានប្រាប់គេហទំព័រផ្លូវការរបស់ក្លឹប West Brom ថា “ខ្ញុំរំភើបយ៉ាងខ្លាំងជាមួយនឹងឱកាសដែល Albion បានផ្តល់និងការទន្ទឹងរង់ចាំ ដើម្បីធ្វើការជាមួយនឹងអ្វីដែលខ្ញុំគិតថា ជាក្រុមដែលមានកីឡាករមានទេពកោសល្យល្អ” ។

“បញ្ហាប្រឈមភ្លាមៗគឺដើម្បីទទួលបានលទ្ធផលដែលយើងត្រូវការដើម្បីទាញខ្លួនយើងឡើងលើតុ។ ប៉ុន្តែខ្ញុំដឹងថា នៅពេលដែលខ្ញុំចូលរួមជាមួយក្លឹបបាល់ទាត់អង់គ្លេសដ៏អស្ចារ្យមួយនេះ វាគឺជាការប្តេជ្ញាចិត្តមួយ ដើម្បីឈានទៅមុខនៅក្នុងក្របខ័ណ្ឌ Premier League” ។

ប្រភពពី៖ soccerladuma